ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

ប្រទេសថៃ៖ ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ា ឡុងកន ជាបុត្រាមួយអង្គគត់របស់ព្រះមហា ក្សត្រ ភូមិបុល អាឌុលយ៉ាដេត និងម្ចាស់ក្សត្រី ស៊ីរីកេត។ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត មានបុត្រ៤អង្គ ក្នុងនោះមានបុត្រី៣អង្គ និងបុត្រាមួយអង្គ។ ទ្រង់ មហា វ៉ាជីរ៉ាឡុងកន ជាបុត្រទី២គឺជាបុត្រាតែមួយអង្គគត់ដែលគេរំពឹងថា អាចជារជ្ជ ទាយាទស្នងរាជ្យបន្ត ។

រីឯនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានប្រកាសដែរថា ព្រះអង្គ ម្ចាស់ មហា វ៉ាជីរ៉ាឡុងកន អាចនឹងក្លាយជា អ្នកស្នងរាជ្យបន្ត។ យ៉ាងនេះក្តីព្រះអង្គ ម្ចាស់អង្គនេះបានស្នើពន្យារពេលក្នុងការឡើងសោយរាជ្យដោយបញ្ជាក់ថា ទ្រង់ត្រូវការពេលដើម្បីត្រៀមខ្លួនមុនពេលក្លាយជាព្រះមហាក្សត្រថ្មីរបស់ថៃ ។

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

 

ព្រះរាជជីវប្រវត្តិ
– ព្រះនាម ៖ មហា វ៉ាជីរ៉ាឡុងកន
– ថ្ងៃខែឆ្នាំប្រសូត ៖ ថ្ងៃទី២៨ ខែកក្កដា ១៩៥២ បច្ចុប្បន្នព្រះជន្ម៦៤វស្សា
– កន្លែងប្រសូត ៖ ព្រះរាជវាំង Dusit រាជធានីបាងកក ប្រទេសថៃ
– មហេសី៖ Soamsawali Kitiyakara (រៀបអភិសេកឆ្នាំ១៩៧៧ លែងលះឆ្នាំ ១៩៩៣)
– មហេសី៖ Yuvadhida Polpraserth (រៀបអភិសេកឆ្នាំ១៩៩៤ លែងលះឆ្នាំ ១៩៩៦)
– មហេសី៖ Srirasmi Suwadee (រៀប អភិសេកឆ្នាំ២០០១ លែងលះឆ្នាំ២០១៤)
– បិតា ៖ ព្រះមហាក្សត្រ Bhumibol Adulyadej
– មាតា ៖ ម្ចាស់ក្សត្រី Sirikit
– សាសនា ៖ ពុទ្ធសាសនាថេរវាទ

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

ជីវិតកាលពីកុមារភាព
ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន ប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ វេលាម៉ោង៥និង៤៥នាទីព្រឹក ក្នុងភូមិគ្រឹះ Ambara នៃព្រះរាជវាំង Dusit នៅរាជធានី បាងកក ។ នៅពេលប្រសូតទ្រង់មានព្រះ នាមពេញថា «Vajiralongkorn Borommachakkrayadisonsantatiwong Thewet thamrongsuboriban Aphikhunuprakanmahittaladunladet Phumiphonnaretwarangkun Kittisirisombunsawangkhawat Borommakhattiyaratchakuman»។

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

ការសិក្សា
ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន សិក្សា នៅថ្នាក់បឋមសិក្សា Chitlada បន្ទាប់មកទ្រង់បានបន្តការសិក្សានៅសាលាឯកជន នៅចក្រភពអង់គ្លេស និងសាលាមួយទៀត នៅអូស្ត្រាលីមានឈ្មោះថា King’s School ដែលស្ថិតនៅក្នុងទីក្រុងស៊ីដនី ។ ទ្រង់បានទទួលការហ្វឹកហាត់ផ្នែកយោធានៅសាលា Royal Military College នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Sukhothai Thammatirat ក្នុងទីក្រុងបាង កក ។ ចាប់តាំងពីឆ្នាំ១៩៧៥ ទ្រង់បាន បម្រើការងារជាមន្ត្រីម្នាក់ក្នុងវិស័យយោធាក្នុងប្រទេសថៃ និងជាមន្ត្រីបុគ្គលិកភ្នាក់ងារស៊ើបអង្កេតយោធា ។ ក្នុងឆ្នាំ១៩៧៨ ទ្រង់ បានក្លាយជាប្រធានក្រុម King’s Own Bodyguard Battalion ។

យ៉ាងនេះក្តីក្នុងឆ្នាំនោះផងដែរទ្រង់បាន ផ្អាកការងារក្នុងវិស័យយោធាដោយបួសជាសង្ឃ តាមទំនៀមទម្លាប់ក្នុងនាមជាអ្នកកាន់សាសនាព្រះពុទ្ធក្នុងប្រទេសថៃ។ ព្រះ អង្គម្ចាស់មហា វ៉ាជីរ៉ាឡុងកន ធ្លាប់ទទួលការ ហ្វឹកហាត់ជាមួយយោធាសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រា្តលីដោយបានសិក្សាផ្នែកកងកម្លាំងកម្ទេចពិសេសយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមប្លែកៗ និងផ្នែកនាវាជើង ទឹក ។ ទ្រង់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងនាមជាអ្នកបើកបរយន្តហោះយោធា និងឧទ្ធម្ភាគចក្រ។

បើទោះបីជាអាជីពជាយោធាក្លាយជារឿងធម្មតាសម្រាប់រាជវង្ស ប៉ុន្តែទ្រង់ជាព្រះ អង្គម្ចាស់មួយអង្គក្នុងចំណោមអង្គម្ចាស់ ដែលមានចំណេះដឹងខ្ពស់ផ្សេងៗទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យយោធាក្នុងប្រទេសថៃ ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ទ្រង់បានធ្វើប្រតិបត្តិការទប់ទល់ កងកម្លាំងបក្សកម្មុយនីសថៃដែលមានមូលដ្ឋាននៅក្នុងតំបន់ភាគខាងជើង និងភាគ ឦសាននៃប្រទេសថៃ ព្រមទាំងបានចូលរួម ក្នុងប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជា ក្នុងអំឡុងនៃសម័យខ្មែរក្រហមផងដែរ។

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

ការរៀបអភិសេក

នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៧ ព្រះ អង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន បានរៀប អភិសេកជាមួយព្រះនាង សៅសាវ៉ាលី គីទី យ៉ាការ៉ា ដែលត្រូវជាបងប្អូនជីដូនមួយសាច់ ខាងមាតារបស់ទ្រង់ ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ទ្រង់បានចាប់ផ្តើមកសាងទំនាក់ទំនងជាមួយតារាសម្តែងមួយរូបទៀតគឺនាង យូវ៉ាធីតា ពុលព្រះសិទ្ធ ព្រមទាំងមាន បុត្រ៥អង្គ។ បើទោះបីជាមហេសី សៅសា វ៉ាលី បដិសេធមិនព្រមលែងលះអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតក្នុងឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់នៅតែជម្នះលែងលះទាល់តែបាន។ ទ្រង់បានចោទព្រះនាងមានទោស ពីបទបំពានច្បាប់ហាមឃាត់ការប្រមាថស្តេច ។ ទោះបីជាយ៉ាងនេះក្តី ព្រះនាង និងបុត្រី នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីនានារបស់ព្រះរាជវាំង ។

ក្រោយមកទ្រង់បានរៀបអភិសេកជា មួយតារាសម្តែងយូវ៉ាធីតា ក្នុងឆ្នាំ១៩៩៤ ដោយទទួលបានពរជ័យពីព្រះរាជានិងម្តាយរបស់ទ្រង់តែមិនបានទទួលពរពីម្ចាស់ក្សតី្រ ឡើយនៅក្នុងអភិសេកដ៏សាមញ្ញនេះ។ ក្រោយពេលអភិសេករួចនាងត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យយោធាថៃ និងព្រមទាំងបានរួមដំណើរជាមួយព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន ចូលរួមក្នុងកម្មវិធី ផ្សេងៗ។ ក្នុងឆ្នាំ១៩៩៦ ព្រះនាងបានគេច ខ្លួនទៅចក្រភពអង់គ្លេសជាមួយនឹងបុត្រ បន្ទាប់ពីព្រះអង្គបានបិទប្រកាសទូទាំងព្រះរាជវាំងថា ព្រះនាងលួចក្បត់ទ្រង់ដោយមានទំនាក់ទំនងស្នេហាជាមួយមេទ័ពអាកាស លោក Anand Rotsamkham ដែលមានវ័យ ៦០ឆ្នាំ ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០១ ព្រះ អង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន បានអភិសេក ជាថ្មីជាមួយនាងស្រីរស្មី ស៊ូវ៉ាឌី ដែលធ្លាប់ដើរតួនាទីជាភ្នាក់ងាររបស់ទ្រង់កាលពី ឆ្នាំ១៩៩២។ ទំនាក់ទំនងនេះមិនបានបើកចំហរហូតដល់ឆ្នាំ២០០៥ ។ អ្នកទាំង២ មានបុត្រមួយអង្គ ។

នៅខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះអង្គបាន បញ្ជូនសារទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើដកក្រុមគ្រួសារព្រះនាងស្រីរស្មី ចេញពីត្រកូលស្តេច បន្ទាប់ពីមានការចោទ ប្រកាន់ថា សាច់ញាតិព្រះនាងមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ។

នៅខែធ្នូ ឆ្នាំ២០១៤ ព្រះនាង បានលា លែងពីតំណែង និងត្រកូលស្តេច ព្រមទាំង បានលែងលះជាផ្លូវការដោយបាននិរទេសខ្លួនទៅរស់នៅដាច់ដោយឡែក។ ព្រះនាង បានទទួលប្រាក់២០០លានបាតស្មើនឹង ៥,៥លានដុល្លារ ដើម្បីជាការសងជំងឺចិត្ត។ បទពិសោធន៍ខាងលើបង្ហាញថា ទ្រង់ធ្លាប់ រៀបអភិសេកដល់ទៅ៣ដង តែជីវិតជាស្វាមី ភរិយារបស់ទ្រង់ត្រូវបរាជ័យរហូត ។

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

តួនាទី និងការទទួលខុសត្រូវ
ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន កាន់ តំណែងជាអគ្គមេបញ្ជាការឧត្តមនាវីយោធា ថៃ និងនាយសេនាប្រមុខទ័ពអាកាស។ ទ្រង់ត្រូវបានតែងតាំងជាអ្នកបើកបរយន្ត ហោះ RTAF F-16 និងយន្តហោះ Boeing 737s ពីរគ្រឿង។ ខណៈដែលបិតារបស់ទ្រង់ កាន់តែចាស់ជរាទ្រង់បានចូលរួមក្នុងកម្ម វិធីនិងការបង្ហាញមុខជាសាធារណៈជាច្រើនលើកច្រើនសា ។

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

ជីវិតឯកជន
តាមរយៈច្បាប់ lèse majesté បានលើក ឡើងថា ការរិះគន់ព្រះរាជាមហាក្សត្រិយានី និងរាជវង្សានុវង្ស ត្រូវបានហាមឃាត់ដាច់ខាតក្នុងប្រទេសថៃ។ យ៉ាងនេះក្តីជីវិតឯក ជនរបស់ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន ត្រូវបានក្លាយជាប្រធានបទយ៉ាងសំខាន់សម្រាប់មនុស្សលើកមកពិភាក្សា។ ក្នុង សារព័ត៌មានបានបង្ហាញថា ព្រះអង្គក៏ធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ ។

ក្នុងឆ្នាំ២០០២ សារព័ត៌មាន Economist បានសរសេរថា «ព្រះអង្គម្ចាស់មហា វ៉ាជីរ៉ាឡុងកន ទទួលបានការគោរពតិចតួច បំផុត»។ ក្នុងទីក្រុងបាងកក មនុស្សបាន និយាយពីភាពមិនល្អតៗគ្នាពីជីវិតឯកជន របស់ទ្រង់ ។ អត្ថបទមួយទៀតរបស់សារ ព័ត៌មាន Economist បានអះអាងថា ព្រះ អង្គជាមនុស្ស «ដែលមានការរារែក និងភ័យ ខ្លាចច្រើន» ។

ជាមួយគ្នានេះដែរព័ត៌មាន Online ដែល មានឈ្មោះថា Asia Sentinel បានលើក ឡើងថា ទ្រង់ជាមនុស្សមិនទៀងទាត់ និងជាមនុស្សដែលគ្មានសមត្ថភាពក្នុងការដឹកនាំឡើយ ។

ដោយឡែកគេហទំព័រ Wikileaks បាន ធ្វើឲ្យបែកធ្លាយព័ត៌មានមួយដែលលើកឡើងសម្តីរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ សិង្ហបុរីលោក Bilahari Kausikanថា ព្រះ អង្គមានទម្លាប់ជាមនុស្សលេងល្បែងស៊ីសង ហើយរឿងនេះក៏ត្រូវបានអតីតនាយករដ្ឋ មន្ត្រីនិរទេសខ្លួនថៃលោក Thaksin Shinawatra បង្ហើបឲ្យដឹងផងដែរ ។

ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ គេហទំព័រ Wikileaks បានបង្ហោះវីដេអូក្នុងកាមេរ៉ានៅក្នុងវាំងរបស់ទ្រង់ដែលបង្ហាញទិដ្ឋភាពទ្រង់រួមជាមួយមហេសី Srirasmi បានអបអរសារទរថ្ងៃខួបកំណើតឆ្កែចិញ្ចឹមរបស់ទ្រង់ដែលមានឈ្មោះថា Fufu។ ផ្នែកខ្លះនៃវីដេអូនេះក៏បានបង្ហាញក្នុងទូរទស្សន៍ ABC របស់អូស្ត្រាលីផងដែរដែលធ្វើឲ្យមានការរិះគន់ជាខ្លាំងទៅលើរាជវង្សស្តេចថៃ។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩ លោក Harry Nicolaides ជាជនជាតិអូស្ត្រាលីត្រូវ បានដាក់ទោសក្នុងពន្ធធាគាររយៈពេល៣ឆ្នាំពីបទបោះពុម្ភសៀវភៅ ដោយខ្លួនឯង ដែលបានសរសេរប្រមាថស្តេច។ ផ្នែកខ្លះ ក្នុងអត្ថបទបានសរសេរថា «ប្រសិនបើទ្រង់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយស្ត្រីណាម្នាក់ នាងតែងតែក្បត់ទ្រង់ ហើយក្រោយមក ឈ្មោះនាង និងគ្រួសាររបស់នាងនឹងបាត់ដំណឹងពូជពង្សនៃគ្រួសារ និងកេរ្តិ៍ឈ្មោះ របស់ពួកគេត្រូវបានលុបបំបាត់ជារៀង រហូត» ។

យោងតាមច្បាប់នៃការស្នងរាជ្យសម្បត្តិ គណៈរដ្ឋមន្ត្រីនឹងយល់ព្រមចំពោះប្រធាន សភាជាតិថៃក្នុងការលើកអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន ឲ្យទទួលតំណែងជាព្រះរាជា ថៃបន្តពីបិតារបស់ទ្រង់គឺព្រះអង្គម្ចាស់ ភូមិ បុល អាឌុលយ៉ាដេត ដែលការសោយ ទិវង្គតនេះជាការបញ្ចប់នាមជាស្តេចដែលសោយរាជ្យសម្បត្តិយូរជាងគេ និងមាន ជាងគេលើពិភពលោក ៕

Nokorwatnews,
Wikipedia

Loading...

  • ប្រវត្តិព្រះអង្គម្ចាស់ស្នងរាជ្យបន្តពីព្រះមហាក្សត្រថៃដែលសោយទិវង្គត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កំសាន្ត
Tags: