ស្ងាត់ៗ​ !! ចាប់នារី​វ័យ​ក្មេង​​ រំលោភ​បាន​ម្នាក់​២ដងដោយ ដូរ​វេន​គ្នា​ ម្ដង​ម្នាក់​

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមហ៊ុនសូជីង ក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។ ដោយមានកម្មករក្រុមហ៊ុនសូជីង២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងពីនារីវ័យក្មេងម្នាក់ចោទប្រកាន់ថាបានចាប់រំលោភរហូតបានសម្រេចទាំង២នាក់ ។

ស្ងាត់ៗ​ !! ចាប់នារី​វ័យ​ក្មេង​​ រំលោភ​បាន​ម្នាក់​២ដងដោយ ដូរ​វេន​គ្នា​ ម្ដង​ម្នាក់​

លោកអនុសេនីយ៍ឯក អាង សែន នាយការិយាល័យបទល្មើសជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ នៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និង ទី២-ឈ្មោះ សំ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុ ។ ទាំង២នាក់ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោងម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនសូជីង ក្នុងបន្ទប់កម្មករ ។

លោកអនុសេនីយ៍ឯក អាង សែន បានឲ្យដឹងទៀតថា យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់ដែលមានអាយុ១៦ឆ្នាំបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើដោយឃើញឱកាសស្ងាត់ល្អជនសង្ស័យឈ្មោះ រិន ជា បានចាប់អូសដៃនាងចូលក្នុងបន្ទប់រួចដោះសំលៀកបំពាក់និងរឹបនាងជាប់ទោះនាងប្រឹងរើយ៉ាងណាក៏មិនរួចរំលោភរហូតបានសម្រេចម្តង មិនតែប៉ុណ្ណោះថែមទាំងឲ្យឈ្មោះ សំ ដារ៉ា មកចាប់រំលោភបន្តរហូតបានសម្រេច៤ដងទៀត ។

ស្ងាត់ៗ​ !! ចាប់នារី​វ័យ​ក្មេង​​ រំលោភ​បាន​ម្នាក់​២ដងដោយ ដូរ​វេន​គ្នា​ ម្ដង​ម្នាក់​

លោកបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្ដឹង កម្លាំងរបស់លោកសហការជាមួយអាវុធហត្ថស្នាក់ការ B៨ ព្រមទាំងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងរបស់លោកបានចុះឃាត់ខ្លួនជនសង្ស័យដល់បន្ទប់ស្នាក់នៅរបស់កម្មករក្នុងក្រុមហ៊ុនសូជីងបានទាំង២នាក់តែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចពាក្យចោទរបស់ជនរងគ្រោះពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

VD7

Loading...

  • ស្ងាត់ៗ​ !! ចាប់នារី​វ័យ​ក្មេង​​ រំលោភ​បាន​ម្នាក់​២ដងដោយ ដូរ​វេន​គ្នា​ ម្ដង​ម្នាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: