លាហើយ​៩០០ដុល្លារ…ទុក​សម្រាប់​ប្រុស​គេមានលុយ​ទៅ​ចុះ​…

ខេត្តកណ្ដាល៖  កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅភូម‌ិឈូក‌ ឃ‌ុំសន្លុង‌ ស្រុក‌ខ្សាច‌់កណ្ដាល‌ ។ មានករណីអត្តឃាតព្រោះរឿងស្នេហាមួយដោយខាងស្រីទៅនៅផ្ទះខាងប្រុសមួយរយៈ ទើបឪពុកម្តាយទាំងសងខាងព្រមព្រៀងគ្នារៀបចំទុកដាក់តាមប្រពៃណី ដោយខាងស្រីបង្គាប់ថ្លៃបណ្ណាការ៩០០ដុល្លារ ព្រោះតែ៩០០ដុល្លារនេះហើយ..ទើបខាងប្រុសទាល់គំនិតបានចងកសម្លាប់ខ្លួន ចោលគូរស្នេហ៍ទាំងអាល័យ..។

លាហើយ​៩០០ដុល្លារ…ទុក​សម្រាប់​ប្រុស​គេមានលុយ​ទៅ​ចុះ​…

នគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រ‌ោះដែលគិតខ្លីឈ្ម‌ោះ ម៉ាន លីហ្សា ភេទ‌ប្រុស‌ អាយ‌ុ២១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម‌ មុខរបរ‌កម្មករ‌សំណង់ រស់នៅភូមិឃ‌ុំកើត‌ហេត‌ុ មានឪពុក‌ឈ្ម‌ោះ ឈឹម‌ ម៉ាន អាយុ៥៤ឆ្នាំ មុខរបរ‌នេសាទ‌ត្រី ។
នគរបាលបានឱ្យដឹងបន្ថែមទៀតថា កន្លងមក‌ជនរងគ្រ‌ោះបានស្រឡាញ់គ្នាជាមួយនារីម្នាក់ មានទំនាក់ទំនងស្នេហា រហូតនារីរូបនោះបានមកស្នាក់នៅផ្ទះជនរងគ្រោះអស់មួយរយៈទៀតផង ។

នៅថ្ង‌ៃទី១៤ ខែតុលា ឪពុកម្ដាយនារីរូបនោះបានមកផ្ទះជនរងគ្រោះ មកយកកូនស្រីត្រឡប់ទៅផ្ទះវិញ ពេលនោះឪពុក‌ម្ដាយ‌ ទាំង‌សងខាងបានឯកភាពគ្នា កំណត់ថ្ងៃចូលស្ដីដណ្ដឹង ដោយ‌ខាង‌ស្រ‌ីបានទារថ្លៃទឹកដោះចំនួន៩០០ដុល្លារ ។ ក្រោយមកជនរងគ្រោះបានពិភាក្សាជាមួយឪពុកម្ដាយពីរឿងលុយ‌ថ្ល‌ៃទឹក‌ដ‌ោះ ពេល‌នោះ ម្តាយជនរងគ្រ‌ោះបាននិយាយថា មានលុយត‌ែ៣០០ទេ មិនដឹងជាទៅរកលុយឯណាមកឱ្យគ្រប់ចំនួន៩០០ដុល្លារនោះទេ ។ បន្ទាប‌់ពីពិភាក្សាជាមួយម្ដាយ ទ័លគំនិតរឿងខ្វះលុយ នៅព្រឹកថ្ងៃទី១៥ តុលា ជនរងគ្រោះបាន‌ទិញស្រាស១លីត្រមកអង្គុយផឹកម្នាក់ឯងនៅលើរោងចំហៀងផ្ទះ ព្រមទាំងចាក់ចំរៀងស្ដាប់លេង‌ទៀតផង ។ លុះដល‌់វេល‌ាម៉ោង‌២ និង៣០នាទីរសៀលថ្ងៃដដែល ស្រាប់តែម្ដាយជនរងគ្រោះបានប្រទះឃើញ ជនរងគ្រោះបានយកក្រមាចងកជាប់នឹងធ្នឹមរោង ស្លាប់បាត់ទៅហើយ ក៏ស្រែកផ្អើលឆោឡោហៅអ្នកជិខាងមកជួយដាក់សពចុះ ។

លាហើយ​៩០០ដុល្លារ…ទុក​សម្រាប់​ប្រុស​គេមានលុយ​ទៅ​ចុះ​…

ក្រោយពីសមត្តកិច្ចនគរបាលសហការជាមួយគ្រូពេទ្យធ្វើការពិនិត្យសពរួច ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ហើយបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី ៕

VD7

Loading...

  • លាហើយ​៩០០ដុល្លារ…ទុក​សម្រាប់​ប្រុស​គេមានលុយ​ទៅ​ចុះ​…已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កំសាន្ត
Tags: