លោក​ Jose Mourinho ថា​នឹង​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​រូប​នេះ​លេង​ច្រើន​ជាង​គេ​អំឡុង​ពេល​ Pre-season ដឹង​អត់​ថា​ហេតុអ្វី​ ?

ថ្មីៗនេះលោក Jose Mourinho បានបង្ហើបថារូបគាត់នឹងផ្ដល់ឱកាសដល់ខ្សែការពារសញ្ជាតិកូឌីវ័រវ័យ២២ឆ្នាំមួយរូបដែលមានឈ្មោះថា Eric Bailly ឲ្យមានពេលលេងច្រើនជាងគេកីឡាករផ្សេងទៀតក្នុងអំឡុងពេល Pre-season ។

ដោយលោក Jose Mourinho បានពន្យល់មូលហេតុនោះថា « គេគឺជាកីឡាករដែលទើបមកដល់ថ្មីដូចនេះគេត្រូវការសម្របខ្លួន ។ មួយវិញទៀតគេមិនអាចនិយាយភាសាអង់គ្លេសបានទេ ដោយគេអាចប្រើប្រាស់តែភាសាបារាំងនិងអេស្ប៉ាញប៉ុននោះ ដូចនេះទើបខ្ញុំចង់ផ្ដល់ឱកាសច្រើនសម្រាប់គេដើម្បីឲ្យគេអាចទំនាក់ទំនងជាមួយកីឡាករក្នុងក្រុម » ។

Jose Mourinho បានបន្តថា «គេគឺជាកីឡាករដែលខ្ញុំចង់ផ្ដល់ពេលឲ្យគេលេងពី៦៥ទៅ៧០នាទី គឺច្រើនជាងកីឡាករផ្សេងៗទៀតក្នុងក្រុមទាំងអស់ ព្រោះគេពិតជាត្រូវការវា ខ្ញុំនឹងព្យាយាមជួយគេឲ្យមានកម្រិតកាន់តែល្អ ហើយឲ្យគេក្លាយជាខ្សែការពារដ៏ល្អមួយរូបក្នុងក្រុមខ្ញុំ » ។

គួររំលឹកថាកីឡាករ Eric Bailly គឺជាកីឡាករដំបូងគេដែលលោក Jose Mourinho នាំមកកាន់ Man Utd ដោយផ្ទេររូបគេពី Villreal ក្នុងតម្លៃ៣០លានផោន ។ យ៉ាងណាគេជឿថាខ្សែការពាររូបនេះនឹងជាប់ជាជម្រើសកីឡាករ១១នាក់ដំបូងរបស់ Man Utd សម្រាប់រដូវកាលថ្មីខាងមុខនេះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • លោក​ Jose Mourinho ថា​នឹង​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​រូប​នេះ​លេង​ច្រើន​ជាង​គេ​អំឡុង​ពេល​ Pre-season ដឹង​អត់​ថា​ហេតុអ្វី​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: