តារាបង្ហាញម៉ូដអាយុ ៦៥ ឆ្នាំនៅតែស្រស់ស្អាតដូចអាយុ ៣០ ឆ្នាំ

6 Videos


ថ្មីៗនេះស្ត្រីជនជាតិអង់គ្លេស ម្នាក់វ័យ ៦៥ ឆ្នាំ ឈ្មោះអ្នកស្រី Suzy Monty បានបង្ហោះរូបថតស្លៀក ឈុតប៊ីគីនីបញ្ចេញរាកាយយ៉ាងសិចស៊ី ហើយមើលទៅមានអាយុក្មេងជាងវ័យ ។

តារាបង្ហាញម៉ូដអាយុ ៦៥ ឆ្នាំនៅតែស្រស់ស្អាតដូចអាយុ ៣០ ឆ្នាំ

កាលពីនៅវ័យក្មេងអ្នកស្រី Suzy Monty ធ្លាប់ជាតារាបង្ហាញម៉ូដ តែកាលពីមានអាយុជាង ៤០ ឆ្នាំ ដោយសារតែមានជំងឺមកញាំញីអ្នកស្រីបានដកខ្លួនចេញពីពិភពបង្ហាញម៉ូដ ។ ក្រោយមកដោយសារតែមានសុខភាពល្អឡើងវិញអ្នកស្រីបានចូលប្រឡូក ក្នុងពិភពបង្ហាញម៉ូដសារជាថ្មីម្តងទៀតក្នុងវ័យជាង ៦០ ឆ្នាំ ។ ទាក់ទងទៅនឹងការថែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាតដដែលនោះអ្នកស្រី Suzy បានបង្ហើបឲ្យដឹងថា ដំបូងត្រូវចេះគ្រប់គ្រងរបបអាហារ អនាម័យនៃការហូបចុក និង ហាត់ប្រាណឲ្យបានទៀងទាត់ ឧស្សាហ៍ហែល ទឹក លាបឡេការពារ និង ដេកក្រោមកម្តៅព្រះអាទិត្យឲ្យបានញឹកញាប់ ។

តារាបង្ហាញម៉ូដអាយុ ៦៥ ឆ្នាំនៅតែស្រស់ស្អាតដូចអាយុ ៣០ ឆ្នាំ

មានមិត្តអ្នកលេងបណ្តាញសង្គមហ្វេស ប៊ុកជាច្រើនបានបង្ហោះសារកោតសរសើរអ្នកស្រីថា សម្រស់នៅតែស្រស់ស្អាតមើលទៅដូចជាមនុស្សស្រីដែល ទើបតែមានអាយុ ៣០ ឆ្នាំអ៊ីចឹង ៕ គ ឡេង

តារាបង្ហាញម៉ូដអាយុ ៦៥ ឆ្នាំនៅតែស្រស់ស្អាតដូចអាយុ ៣០ ឆ្នាំតារាបង្ហាញម៉ូដអាយុ ៦៥ ឆ្នាំនៅតែស្រស់ស្អាតដូចអាយុ ៣០ ឆ្នាំតារាបង្ហាញម៉ូដអាយុ ៦៥ ឆ្នាំនៅតែស្រស់ស្អាតដូចអាយុ ៣០ ឆ្នាំ