តើ​ប្រិយ​មិត្ត​ជា​អ្នក​គាំទ្រ​កាំភ្លើង​ធំ​ Arsenal ឬ​មេឃ​ខៀវ​ Man City ពេល​ពួក​គេ​ទាំង​ពីរ​ប៉ះ​គ្នា​យប់​នេះ​ ?

ក្នុងរាត្រី​នេះ​នៅ​ក្រប​ខណ្ឌ​ EPL មាន​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នោះ​គឺ​ក្លឹប​កាំភ្លើង​ធំ​ Arsenal និង​បើក​ទ្វារ​ទឹកដី​ Emirate Stadium ស្វាគមន៍​ក្រុម​ភ្ញៀវ​មេឃ​ខៀវ​ Man Chester City ។ ខណៈ​ការ​ប្រកួត​នេះ​និង​ចាប់​ផ្ដើម​នៅ​ប្រមាណ​ជា​៣​:០០​រំលង​អាធ្រាត្រ​ ( ម៉ោង​នៅ​កម្ពុជា ) ។

គួរ​បញ្ជាក់​ថា​ក្លឹប​ទាំង​២​សុទ្ធ​តែ​មាន​ចំណាត់​ថ្នាក់​ល្អ​​នៅ​លើ​តារាង​ EPL ក្នុង​ពេល​បច្ចុប្បន្ន​ដោយ​ Arsenal ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២​មាន​៣៣​ពិន្ទុ​ខណៈ​៥​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ​៤​និង​ស្មើ​១​ប្រកួត​ ។ ដោយ​ឡែក​ Man City ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​មាន​៣២​ពិន្ទុ​ ខណៈ​៥​ប្រកួត​ចុង​ក្រោយ​ឈ្នះ​៤​និង​ចាញ់​១​ប្រកួត​ ។

ពាក្យ​សម្ដី​របស់​គ្រូ​បង្វឹក​ទាំង​២​មុន​ការ​ប្រកួត​ ៖

Arsen Wenger បាន​និយាយ​ថា​ « វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​ ។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​យើង​ពិត​ជា​មាន​មហិច្ឆតា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ ហើយ​ចង់​បង្ហាញ​ថា​យើង​បន្ត​ជា​ក្រុម​ខ្លាំង​ចំ​ពេល​បុណ្យ​ Christmas ផង​ដែរ » ។

Pellegrini បាន​និយាយ​ថា​ « វា​ជា​ប្រកួត​ដ៏​សំខាន់​មួយ​តែ​យើង​មិន​អាច​កំណត់​ការ​ចាញ់​ឈ្នះ​ពាន​ត្រឹម​មួយ​ប្រកួត​បាន​នេះ​ទេ​​ ព្រោះ​យើង​នៅ​សល់​២១​ប្រកួត​ទៀត​ត្រូវ​ប្រកួត​បន្ត​ » ។

ព័ត៌មាន​ទាក់​ទង​កីឡាករ​ ៖

ក្លឹប​ Arsenal នៅ​តែ​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដូច​ជា​ Mikel Arteta ( របួស​កំភួន​ជើង​ ) Santi Carzloa , Coquelinសុទ្ធ​តែ​របួស​ជង្គង់​ដូច​គ្នា​ ដោយ​ឡែក​កីឡាករ​ Alexis Sanchez មិន​ទាន់​ប្រាកដ​ថា​អាច​លេង​បាន​ឬ​អត់​ទេ​ ។

កីឡាករ​ដែល​អាច​ជា​ជម្រើស​១១​នាក់​របស់​ Arsenal ៖ Cech, Bellerin, Mertesacker, Koscielny, Monreal, Flamini, Ramsey, Campbell, Ozil, Walcott , Giroud

ចំពោះ​ក្លឹប​ Man City ក៏​មាន​កីឡាករ​អវត្តមាន​មួយ​ចំនួន​ផង​ដែរ​ដូចជា​ Kompany ( កំភួន​ជើង​ ) Fernando (របួស​សរសៃ​ពួរ​ ) និង​កីឡាករ​ Zabaleta ( របួស​ជង្គង់​ ) ដោយ​ឡែក​កីឡាករ​ Aguero ដែល​អវត្តមាន​៤​សប្ដាហ៍​កន្លង​មក​ពេល​នេះ​រំពឹង​ថា​អាច​ចូល​លេង​វិញ​បាន​ហើយ​ ។

កីឡាករ​ដែល​អាច​ជា​ជម្រើស​១១​នាក់​របស់​ Man City ៖ Hart, Sagna, Otamendi, Mangala, Kolarov, Toure, Fernandinho, De Bruyne, Silva, Sterling, Aguero

តោះ​ប្រាប់​តិច​មើល​តើ​ប្រិយមិត្ត​គិត​ថា Arsenal ឬ Man City ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយ​មិត្ត​ជា​អ្នក​គាំទ្រ​កាំភ្លើង​ធំ​ Arsenal ឬ​មេឃ​ខៀវ​ Man City ពេល​ពួក​គេ​ទាំង​ពីរ​ប៉ះ​គ្នា​យប់​នេះ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:វីដេអូ
Tags: