របៀបវិធី​ធ្វើ ​​​​នំប៉័ង​​​​​ចៀន​​ជាមួយ​​​សាច់​ជ្រូក​ចិញ្ច្រាំ​​​​​ (Video)

ថ្ងៃនេះសូមនាំប្រិយមិត្តមកចាប់អារម្មណ៍ និងចេះវិធីចៀននំប៉័ងជាមួយសាច់ជ្រូកចិញ្ច្រាំ សម្រាប់បងប្អូនមួយចំនួនពុំដែលបានដឹង និងចង់ចេះធ្វើមុខម្ហូបថ្មីៗ។ គ្រឿងផ្សំមុខម្ហូបនេះ ងាយស្រួលរកទិញ និងមិនមានអ្វីច្រើនសាំញ៉ាំទេ ត្រូវការចាំបាច់បំផុត នំប៉័ង និងសាច់ជ្រូក។

គ្រឿងផ្សំ៖

  • នំប៉័ងជ្រុង ឬមូលក៏បានចំនួន ១០បន្ទះ
  • សាច់ជ្រូកចិញ្ច្រាំម៉ត់ ៣០០ក្រាម ឬមួយកូនចានតូច
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រា
  • ម្សៅមី ១ស្លាបព្រា
  • ម្រេចម៉ត់កន្លះស្លាបព្រា
  • ខ្ទឹមស ៥កំពឹស ចិញ្ច្រាំម៉ត់
  • ជីវ៉ាន់ស៊ុយចិញ្ច្រាំ ៣ដើម
  • ស្លឹកជីវ៉ាន់ស៊ុយ
  • ស៊ុត ២គ្រាប់
  • ប្រេងឆាសម្រាប់បំពង
  • ស្ករស ៣ស្លាបព្រា
  • ទឹកខ្មេះ ២ស្លាបព្រា
  • អំបិលកន្លះស្លាបព្រា
  • ទឹកកន្លះកូនចាន
  • បន្លែសម្រាប់ធ្វើទឹកជ្រលក់៖ មើមខ្ទឹមក្រហម ត្រសក់ និងម្ទេស
វិធីធ្វើ៖
១-ហាន់បន្ទះនំប៉័ងជាចំណិតបួនជ្រុងទុកមួយឡែកសិន។ ចាក់គ្រឿងផ្សំមានខ្ទឹមសចិញ្ច្រាំ ជីវ៉ាន់ស៊ុយ ទឹកស៊ីអ៊ីវ ម្រេចច្របល់ចូលគ្នា រួចដាក់សាច់ជ្រូកចិញ្ច្រាំពីលើច្របាច់ឲ្យសព្វ ហើយរោយម្សៅមី និងច្របាច់ម្ដងទៀតឲ្យសព្វ។ បន្ទាប់មក យកសាច់ជ្រូកទាំងនោះទៅដាក់ពីលើចំណិតនំប៉័ងនីមួយៗ រួចប្រឡាក់នឹងស៊ុតក្រឡុក សឹមដាក់ចៀនក្នុងខ្ទះ រហូតអស់ជាការស្រេច។

២-ចៀនរួច យើងត្រូវធ្វើទឹកជ្រលក់ ដោយដាក់ទឹកក្នុងខ្ទះស្អាតថ្មីមួយ រួចចាក់ស្ករស អំបិល និងទឹកខ្មេះចូល ហើយកូរវាឲ្យស្កររលាយអស់ រួចចាក់ចូលកូនចានស្អាតមួយ។ រៀបចំកូនចានមួយទៀតដាក់ត្រសក់ ខ្ទឹមក្រហម ម្ទេស រួចចាក់ទឹកដាំបានខាងលើ ចូលជាការស្រេច៕Recipe

Loading...

  • របៀបវិធី​ធ្វើ ​​​​នំប៉័ង​​​​​ចៀន​​ជាមួយ​​​សាច់​ជ្រូក​ចិញ្ច្រាំ​​​​​ (Video)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ចំនេះដឹង
Tags: