​​​រុស្ស៊ីបង្ហាញ​​​កាំភ្លើង​រលក​ធាតុ​អាកាស​​​ថ្មី​ អាច​បាញ់​​​​យន្តហោះ​សត្រូវ​​ឲ្យ​គាំង​លែង​ដំណើរ​ការ​

​មន្ត្រី​​យោធា​​​រុស្ស៊ី​​​ថ្មី​ៗ​នេះ​បាន​​បង្ហាញ​ សព្វាវុធ​​ថ្មី​​មួយ​គ្រឿង​​​គឺ​ ​​ ​​កាំភ្លើង​រលក​ធាតុ​អាកាស (Microwave Gun) ដែល​​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​​គ្រឿង​យន្តហោះ និង​​គ្រាប់​មីស៊ីល​​​​​​​​ក្នុង​រយៈ​ចម្ងាយ​១​គីឡូម៉ែត្រ​​ក្នុង​ដែន​អាកាស​គាំង​​ខូច​បាន​​។

 

​​​រុស្ស៊ីបង្ហាញ​​​កាំភ្លើង​រលក​ធាតុ​អាកាស​​​ថ្មី​ អាច​បាញ់​​​​យន្តហោះ​សត្រូវ​​ឲ្យ​គាំង​លែង​ដំណើរ​ការ​

 

​​តាម​សារព័ត៌មាន​ អង់គ្លេស​​ Daily Mail សព្វាវុធ​​​ដែល​មាន​ឈ្មោះ​ថា Death Ray ខាង​លើ​​ត្រូវ​បាន​​ផលិត​និង​អភិវឌ្ឍ​ដោយ​ ​ក្រុមហ៊ុន​ឧស្សាហកម្ម​រដ្ឋ​រុស្ស៊ី​ United Instrument Manufacturing Corporation (UIMC) ។ តាម​រយៈ​​​កាំភ្លើង​​នេះ គេ​អាច​បង្កើត​​​​​​​រលក​សញ្ញា​​ Ultra-high ​បាញ់​ធ្វើ​ឲ្យ​​គ្រឿង​យន្តហោះ​​​សត្រូវ​លែង​ដំណើរ​ការ​បាន​ដោយ​ប្រើ​អង់តែន​ចាប់​រលក​សញ្ញា​​​រួច​បម្លែង​​បាញ់​ទៅ​គោល​ដៅ​តែ​ម្ដង​។

 

​​​​​​​​​​​​​ចំពោះ​​សព្វាវុធ​ថ្មី​នេះ ​នឹង​ត្រូវ​​បំពាក់​​ទៅ​ក្នុង​ប្រព័ន្ធ​​​គ្រាប់​​មីស៊ីល​ ដើម្បី​បាញ់​​​ឲ្យ​គាំង​ដំណើរ​ការ​លើ​​​យន្តហោះ​សត្រូវ​ ដូច​ជា​យន្តហោះ​​គ្មាន​មនុស្ស​បើក និង​​សព្វាវុធ​សត្រូវ​​ជា​ច្រើន​ទៀត​៕

​​​រុស្ស៊ីបង្ហាញ​​​កាំភ្លើង​រលក​ធាតុ​អាកាស​​​ថ្មី​ អាច​បាញ់​​​​យន្តហោះ​សត្រូវ​​ឲ្យ​គាំង​លែង​ដំណើរ​ការ​
​​​រុស្ស៊ីបង្ហាញ​​​កាំភ្លើង​រលក​ធាតុ​អាកាស​​​ថ្មី​ អាច​បាញ់​​​​យន្តហោះ​សត្រូវ​​ឲ្យ​គាំង​លែង​ដំណើរ​ការ​
​​​រុស្ស៊ីបង្ហាញ​​​កាំភ្លើង​រលក​ធាតុ​អាកាស​​​ថ្មី​ អាច​បាញ់​​​​យន្តហោះ​សត្រូវ​​ឲ្យ​គាំង​លែង​ដំណើរ​ការ​ ​​​រុស្ស៊ីបង្ហាញ​​​កាំភ្លើង​រលក​ធាតុ​អាកាស​​​ថ្មី​ អាច​បាញ់​​​​យន្តហោះ​សត្រូវ​​ឲ្យ​គាំង​លែង​ដំណើរ​ការ​

ប្រែ​សម្រួល៖ មាន រតនា
​ប្រភព៖ dailymail ​​​​​