គ្រូ Lee​ ៖​ កីឡាករ​ទាំង​អស់​លេង​ដោយ​ឆន្ទៈ​ដើម្បី​ជ័យជម្នះ​លើ​ឡាវ​

១​គ្រាប់​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ ប្រាក់ មុន្នីឧត្តម​ និង​១​គ្រាប់​របស់​តារា​ឆ្នើម​មក​ពី​ក្រសួង​ការពារ​ជាតិ​ ឈិន ឈឿន​បាន​ជួយ​ឲ្យ​ក្រុម​កម្ពុជា​យក​ឈ្នះ​ក្រុម​ខ្លាំង​ឡាវ​ដោយ​លទ្ធផល​គ្រាប់​បាល់​២-១ នៃ​យុទ្ធនា​ការណ៍​ជម្រុះ​ AFF Suzuki Cup 2016។ លទ្ធផល​នេះ​គ្រូ​កម្ពុជា​យល់​ឃើញ​ថា ​កីឡាករ​កម្ពុជា​ទាំង​អស់​លេង​ដោយ​ឆន្ទៈ​ពិត​ៗ​ដើម្បី​ជ័យជម្នះ។

គ្រូ Lee​ ៖​ កីឡាករ​ទាំង​អស់​លេង​ដោយ​ឆន្ទៈ​ដើម្បី​ជ័យជម្នះ​លើ​ឡាវ​

 លោក​ Lee Tae Hoon 

 

លោក​ Lee Tae Hoon បាន​និយាយ​ថា​ ក្រុម​ឡាវ​ពិត​ជា​លេង​បាន​ល្អ​តាម​រយៈ​បច្ចេកទេស​ និង​វាយ​បក​​ដ៏​មុត​ស្រួច។ ឡាវ​ត្រៀម​ខ្លួន​បាន​ល្អ​ និង​យល់​ច្បាស់​ពី​​លេង​របស់​កម្ពុជា។ ការ​យក​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ដំបូង​ពិត​ជា​ពិបាក​ ប៉ុន្តែ​មាន​សារៈ​សំខាន់។ កាល​ពី​ម្សិល​មិញ​ កីឡាករ​ទាំង​អស់​លេង​ដោយ​ឆន្ទៈ​ដើម្បី​ទទួល​​ជ័យជម្នះ។

​​
​ទោះ​បី​ជា​ទទួល​បាន​លទ្ធផល​គប់​ប្រសើរ​ ប៉ុន្តែ​លោក​គ្រូ​បង្វឹក​កម្ពុជា​សញ្ជាតិ​កូរ៉េ​មិន​​ពេញ​ចិត្ត​ខ្លាំង​ឡើយ​ចំពោះ​ទម្រង់​លេង។ ប្រកួត​បន្ទាប់​ លោក​សង្ឃឹម​ថា​ ​ក្រុម​របស់​លោក​នឹង​ធ្វើ​បាន​ល្អ​ ជា​ពិសេស​ប្រកួត​​ជា​មួយ​ប៊្រុយណេ​នា​ថ្ងៃ​ទី​១៨​ តុលា​ ខាង​មុខ​នេះ៕

 

គ្រូ Lee​ ៖​ កីឡាករ​ទាំង​អស់​លេង​ដោយ​ឆន្ទៈ​ដើម្បី​ជ័យជម្នះ​លើ​ឡាវ​

 

គ្រូ Lee​ ៖​ កីឡាករ​ទាំង​អស់​លេង​ដោយ​ឆន្ទៈ​ដើម្បី​ជ័យជម្នះ​លើ​ឡាវ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​