អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

រាជធានី​ភ្នំពេញ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោកតា​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប បាន​រង​របួស​បែក​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច​និង​ពលរដ្ឋ​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​គាត់​ហើយ​អត់​ឲ្យ​លុយ ថែម​ទាំង​ចាប់​លោកតា​វាយ​បោក​ផ្ទប់​ទៅ​នឹង​ផ្លូវថ្នល់​ថែម​ទៀត ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្ថិត​នៅ​តាម​បណ្តោយ​កំណាត់​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា ២០១៦​។

ជន​ដៃដល់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​និង​បាន​វាយ​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​ដែរ​នោះ​ឈ្មោះ ហម ជី​វ័​ន្ត អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ និង​មានមុខរ​បរជា​ជាងដែក ។

សេចក្តីរាយការណ៍​បាន​ស្រង់​សម្តី​លោកតា​រង​គ្រោះ​និង​សមត្ថកិច្ច​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ជិះ​ម៉ូតូឌុប​របស់​ជន​រង​គ្រោះ​ពី​ភូមិ​ទួល​ពង្រ ឆ្ពោះទៅ​ផ្សារ​ដី​ហុយ​ក្នុង​តម្លៃ​១​ម៉ឺន​រៀល ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង ជន​ដៃដល់​បាន​និយាយ​ថា ខ្លួន​(​ជន​ដៃដល់​)​បាន​ឲ្យ​លុយ​លោកតា​រង​គ្រោះ​ហើយ ពេល​នោះ​លោក​តាក៍​ប្រកែក​ថា​មិន​ទាន់​ឲ្យ​ទេ រួច​ក៍​ឈប់​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN 6907 និង​ត្រូវ​យុវជន​ឈ្មោះ ហម ជី​វ័​ន្ត ប្រើ​អំពើ​ហិង្សា​វាយ​បោក​តាម​ផ្ទប់​ទៅ​នឹង​ផ្លូវថ្នល់​បណ្តាល​ឲ្យ​បែក​ជង្គង់​ធ្ងន់ធ្ងរ​តែ​ម្តង ។

នៅ​ពេល​នេះ ជន​ដៃដល់​បាន​ត្រូវ​បញ្ជូន​ទៅ​សួរនាំ​បន្ថែម និង​ចាត់ការ​តាម​ច្បាប់​នៅ​អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ៕