រុ​ស្ស៊ី​ចាប់​នាវា​នេសាទ​កូរ៉េ​ខាងជើង​មួយ​ស្លាប់​ម្នាក់​របួស​8​នាក់

ភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុ​ស្ស៊ី FSB ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ តុលា​ថា អាជ្ញាធរ​រុ​ស្ស៊ី​បាន​ចាប់​នាវា​នេសាទ​ខុសច្បាប់​មួយ​គ្រឿង​របស់​កូរ៉េ​ខាងជើង​ក្នុង​សមុទ្រ​ជប៉ុន​ហើយ​មនុស្ស​ម្នាក់​ស្លាប់​និង​៨​នាក់​ទៀត​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា ។

ក្នុង​សេចក្តី​ប្រកាស​មួយ FSB ថ្លែង​ថា​នាវា​ល្បាត​របស់​កង​ឆ្មាំ​ព្រំដែន​រុ​ស្ស៊ី​បាន​ចាប់​នាវា​នេសាទ​របស់​កូរ៉េ​ខាងជើង​ឈ្មោះ «DAE YANG 10» ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​រុ​ស្ស៊ី​ក្នុង​សមុទ្រ​ជប៉ុន កាលពី​ថ្ងៃ​ទី​១៤ តុលា វេលា​ម៉ោង​២២​និង​២០​នាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​។ កង​ឆ្មាំ​ព្រំដែន​រុ​ស្ស៊ី​បាន​ឡើង​លើ​នាវា​នេសាទ​នោះ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ហើយ​ឃើញ​ធនធាន​សមុទ្រ​ខុសច្បាប់​នានា​លើ​នាវា​នោះ ។ ពេល​នោះ​ជនជាតិ​កូរ៉េ​ខាងជើង​៤៨​នាក់​ស្ថិត​លើ​នាវា​ប៉ុនប៉ង​ដណ្តើម​កាំភ្លើង​ពី​ទាហាន​រុ​ស្ស៊ី​ហើយ​បាញ់ប្រហារ​។ ជា​ការ​តប​តប​វិញ​កង​ឆ្មាំ​ព្រំដែន​រុ​ស្ស៊ី​បាន​បាញ់​ព្រមាន​និង​មានការ​បាញ់​អាវុធ​ធុន​ស្រាល​ច្រើន​គ្រាប់ ។ ជនជាតិ​កូរ៉េ​ខាងជើង​៩​នាក់​របួស​ហើយ​ម្នាក់​ក្រោយមក​បាន​ស្លាប់ ។

សមាជិក​ម្នាក់​នៃ​កង​ឆ្មាំ​ព្រំដែន​រុ​ស្ស៊ី​រង​របួស​ត្រង់​ក្បាល ។ ក្រុង​ព្យុ​ង​យ៉ាង​នៅ​ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ឧប្បត្តិ​ហេតុនេះ​នៅឡើយ ៕