បណ្តា​មី​ស៊ី​លអាច​បាញ់​ឆ្ពោះទៅ​បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់ គូសបញ្ជាក់​ថា នាវាចម្បាំង​អា​មេ​រិ​ក​៣​គ្រឿង កាលពី​ថ្ងៃ​ទី​១៥ តុលា ចាប់​ឃើញ​បណ្តា​មី​ស៊ី​ល​ដែល​អាច​បាញ់​តម្រង់​លើ​នាវា​ទាំងនោះ​នៅ​សមុទ្រ​ក្រហម ។

មុន​នេះ​បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​អះអាង​ថា បណ្តា​មី​ស៊ី​ល​ដី​-​ដី ត្រូវ​បាន​បាញ់​ចេញ​ចាប់ពី​ម៉ោង​១៩​និង​៣០​នាទី​ម៉ោង​សាកល​ទៅ សំដៅ​នាវា​៣​គ្រឿង​របស់​កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក គឺ​នាវា USS MASON USS NITZE និង USS PONCE ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​យេ​ម៉ែន ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា នាវា​របស់​យើង​ទាំងអស់​ព្រមទាំង​នាវិក​ពុំ​រងគ្រោះថ្នាក់​ឡើយ ។ ប្រសិនបើ​ការ​បាញ់​មី​ស៊ី​ល​នោះ​ពិតជា​តម្រង់​បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក នោះ​វា​នឹង​អាច​ញ៉ាំ​ង​ឱ្យ​មានការ​កើនឡើង​ថ្មី​នៃ​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក​ក្នុង​សង្គ្រាមស៊ីវិល​នៅ​យេ​ម៉ែ​ន​។ ជម្លោះ​នៅ​ទីនោះ​កើត​មាន​រវាង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត ហ៊ូ​ធី​គាំទ្រ​ដោយ​អីុ​រ៉​ង់ និង​កងទ័ព​ស្មោះត្រង់​រដ្ឋាភិបាល គាំទ្រ​ដោយ​ក្រុមចម្រុះ​ស៊ុន​នី​ត នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ហើយ​មាន​អា​មេ​រិ​ក​ជា​អ្នក​ជួយ​ដែរ ។

ក្រោយ​ការ​បាញ់​មី​ស៊ី​ល​លើក​មុន​ៗ សំដៅ​នាវាចម្បាំង​អា​មេ​រិ​ក​នៅ​សមុទ្រ​ក្រហម នាវា​ពិឃាត USS NITZE កាលពី​ថ្ងៃ​ទី​១៣ តុលា បាន​បាញ់​មី​ស៊ី​ល​បណ្តែត​៥​គ្រាប់​ដាក់​បណ្តា​ទីតាំង​រ៉ាដា​ក្នុង​ដែនដី​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ី​អីុ​ត ហ៊ូ​ធី នៅ​ឆ្នេរសមុទ្រ​យេ​ម៉ែ​ន ។

ពួក​ហ៊ូ​ធី​ដែល​ដណ្តើម​កាន់កាប់​ដែនដី​យេ​ម៉ែ​ន យ៉ាង​ធំ​រួម​ទាំង​រដ្ឋធានី​សា​ណា​ផង ធ្លាប់​បដិសេធ​ថា ពួក​ខ្លួន​ពុំ​មែន​ជា​ប្រភព​នៃ​ការ​បាញ់​មី​ស៊ី​ល​ឆ្ពោះទៅ​រក​បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក​ឡើយ ៕