យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវគេរំលោភរួចរឹត.ក សម្លាប់ចោលក្នុងព្រៃ យ៉ាងសាហាវបំផុត

(សៀមរាប)៖ យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានគេរំលោពរួចរឹត.កសម្លាប់ ចោលក្នុងព្រៃ យ៉ាងព្រៃផ្សៃបំផុត ដោយសពមានសភាពហើម ត្រូវបានគេប្រទះឃើញ នៅម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងព្រៃសហគមន៍ពពេល ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគមន ខេត្តសៀមរាប។

មន្ត្រីអាវុធហត្ថស្រុកសូទ្រនិគម បានឲ្យដឹងថា យុវតីរងគ្រោះ ឈ្មោៈ ស៉ីវ សុធារី (ហៅ ក្រិល) ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ហើយតាមការសន្និដ្ឋានរបស់នគរបាលជំនាញបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេរំលោភហើយ សម្លាប់ដោយរឹត.ក ដោយខ្លួនសាកសព ត្រូវបានស្រាតអស់។

មន្ត្រីដដែលបញ្ជាក់ថា ឪពុកសាកសព ឈ្មោះ ស៉ីវ ធឿន ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ខណៈម្តាយរបស់ជនរងគ្រោះ បានស្លាប់។ យ៉ាងក៏ដោយសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវរកឃាតករ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប សហការណ៍និងកម្លាំងអាវុធហត្ថ ស្នាក់ការ បេ៨ ភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប នៅម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី១៤ ខែតុលាម្សិលមិញនេះ បានធ្វើការ ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធ និងករណីរំលោភសេពសន្ថវៈ អនីតិជនអាយុ១៦ឆ្នាំ។

បើតាមមន្រ្តីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅម៉ោង១០៖៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំនុចភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប។

មន្រ្តីដដែលបន្តថា ជនសង្ស័យទី១.ឈ្មោះ សំ ដារ៉ា អាយុ ២២ឆ្នាំ មុខរបរ ជាងសំណង់ និងទី២.ឈ្មោះ រិន ជា អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ នៅភូមិភ្នំក្រោម សង្កាត់ ក្រុងសៀម ខេត្តសៀមរាប។ ឯជនរងគ្រោះ អាយុ១៦ឆ្នាំ រស់នៅក្រុងសៀមរាប៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវគេរំលោភរួចរឹត.ក សម្លាប់ចោលក្នុងព្រៃ យ៉ាងសាហាវបំផុត

យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវគេរំលោភរួចរឹត.ក សម្លាប់ចោលក្នុងព្រៃ យ៉ាងសាហាវបំផុត

យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវគេរំលោភរួចរឹត.ក សម្លាប់ចោលក្នុងព្រៃ យ៉ាងសាហាវបំផុត

យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវគេរំលោភរួចរឹត.ក សម្លាប់ចោលក្នុងព្រៃ យ៉ាងសាហាវបំផុត