ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

​ដូច​ការ​ទស្សន៍​ទាយ​ទុកជា​មុន​របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦​ គឺ​នៅ​ទីបំផុត​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​១១​ ក្នុង​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ នា​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ ។​

​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ គឺ​បាន​បង្ហាញ​ថា​ ឯកឧត្តម​ សួន​ វិសាល​ ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​លើសលប់​រហូត​ដល់​៦៦២​សំឡេង​ ស្មើនឹង​៥៩,៦៩%​ ខណៈ​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ចំនួន​៣​នាក់​ទៀត​ ទទួល​បាន​សំឡេង​ឆ្នោត​តិចតួច​ គឺ​ លោក​មេធាវី​ ឈី​ សម្បត្តិ​ ទទួល​បាន​២៤៤​សំឡេង​ ស្មើនឹង​២៣,៤២%​ លោក​មេធាវី​ ហែម​ សុ​ជាតិ​ ទទួល​បាន​៤០​សំឡេង​ ស្មើនឹង​៣,៨៤%​ និង​លោក​មេធាវី​ នូ​ ច​ន្ថា​ ទទួល​បាន​១១​សំឡេង​ ស្មើនឹង​១,០៦%​ ។​

ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

​លោក​ សួន​ វិសាល​ អាយុ​៥១​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៤៣​ នា​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ។​ លោក​មេធាវី​ សួន​ វិសាល​ ធ្លាប់​បម្រើ​ការងារ​ក្នុង​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ (CDP)​ និង​ក្រោយមក​ បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​មេធាវី​ ខ្មែរ​ អប្សរា​ (Khmer​ Apsara​ Law​ Firm-KALF)​ ព្រមទាំង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៨/១២១១​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ ពោល​គឺ​មាន​ឋានៈ​ជា​ "​ឯកឧត្តម​"​ ។​

ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

​មុន​ពេល​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ជា​ "​ឯកឧត្តម​"​ និង​កាល​នៅ​បម្រើ​ការងារ​ក្នុង​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ (CDP)​ នៅឡើយ​ លោក​មេធាវី​ សួន​ វិសាល​ អត្តលេខ​១៤៣​ ធ្លាប់​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៦​ (២០០៤-២០០៦)​ ប្រកួតប្រជែង​ជាមួយ​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ (​បច្ចុប្បន្ន​លោក​មេធាវី​ គី​ តិច​ ជា​មេធាវី​រាជរដ្ឋាភិបាល​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ពោល​គឺ​មាន​ឋានៈ​ជា​ឯកឧត្តម​)​ នា​សម័យ​បោះ​ឆ្នោត​ក្នុង​មហាសន្និបាត​គណៈមេធាវី​ ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០០៤​ ដោយ​លទ្ធផល​ឆ្នោត​ទទួល​បាន​ឈ្នះ​នាំមុខ​លើ​លោក​មេធាវី​ គី​ តិច​ ប៉ុន្តែ​ជា​អកុសល​ ក្រុម​បក្ខពួក​ដង្ហែ​គាំទ្រ​លោក​មេធាវី​ គី​ តិច​ ប្តឹង​តវ៉ា​ទៅ​ស្ថាប័ន​តុលាការ​ មិន​ព្រម​ប្រគល់​តំណែង​ប្រធាន​គណៈមេធាវី​ជាប់​ឆ្នោត​ទៅ​ឲ្យ​លោក​មេធាវី​ សួន​ វិសាល​ ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថាប័ន​គណៈមេធាវី​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ និង​ក្លាយជា​ឱកាស​មាស​ ឱកាស​ពេជ្រ​សម្រាប់​លោក​មេធាវី​ គី​ តិច​ កាន់កាប់​តំណែង​ជា​ប្រធាន​គណៈមេធាវី​ចំនួន​២​អាណត្តិ​ (​អាណត្តិ​ទី​៥​ និង​អាណត្តិ​ទី​៦)​ រហូត​ដល់​ចំនួន​៦​ឆ្នាំ​ឯណោះ​ គឺ​ជាប់​ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​តែ​ម្តង​ ៕​

Related

Loading...