ស្បែក​ជើង​​​​ពិសេស​តម្លៃ​ជាង​​៧​​ពាន់​ដុល្លារ​​ អាច​​សាក​ថ្ម ប្រើ​ Wifi និង​​​ចាក់​វីដេអូ

ស្បែក​ជើង​បច្ចេកវិទ្យា​មួយ​​ប្រភេទ​របស់​ក្រុមហ៊ុន Eleven Inc. បាន​បំពាក់​មុខ​ងារ​​សំខាន់​​មួយ​ចំនួន​ ដែល​​ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន។

 

 ស្បែក​ជើង​​​​ពិសេស​តម្លៃ​ជាង​​៧​​ពាន់​ដុល្លារ​​ អាច​​សាក​ថ្ម ប្រើ​ Wifi និង​​​ចាក់​វីដេអូ

 

តាម​រយៈ​សារព័ត៌មាន​ Mashable បាន​ឲ្យ​ដឹង​ថា​ ស្បែក​ជើង​​បច្ចេកវិទ្យា​ដែល​មាន​ឈ្មោះ​ថា Virgin America First Class Shoe មាន​មុខ​ងារ​ដូច​ជា ប្រើ​ប្រាស់​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ​ ជា​ប្រព័ន្ធ​ផ្ទុក​ Wi-fi និង​សម្រាប់​ចាក់​វីដេអូ​ជា​ដើម​​​។ ស្បែក​នេះ​​ត្រូវ​ផលិត​ឡើង​តែ​មួយ​គូ​ប៉ុណ្ណោះ​​​​​​ ហើយ​​​តម្លៃ​ដេញ​ថ្លៃ​លើ​ស្បែក​ជើង​​មួយ​គូ​នោះ​នៅ​លើ​​ E Bay មក​ទល់​ពេល​នេះ​គឺ​ ៧៩០០​ដុល្លារ​អាមេរិក​៕

 

ស្បែក​ជើង​​​​ពិសេស​តម្លៃ​ជាង​​៧​​ពាន់​ដុល្លារ​​ អាច​​សាក​ថ្ម ប្រើ​ Wifi និង​​​ចាក់​វីដេអូ

 

 
​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mashable