លោក​មេធាវី សួន វិសាល ជាប់​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ លោក​មេធាវី សួន វិសាល បាន​ត្រូវ​សមាជិក​សមាជិកា​គណៈមេធាវី​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​១១ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​៦២២​សំឡេង ។

ចំណែក​បេក្ខជន​៣​រូប​ទៀត​គឺ​លោក​មេធាវី ឈី សម្បត្តិ ទទួល​បាន​សំឡេង​គាំទ្រ ២៤៤​សំលេង ,​លោក​មេធាវី ហែម សុ​ជាតិ ទទួល​បាន​៤០​សំឡេង និង​លោក​មេធាវី នូ ច​ន្ថា ទទួល​បាន​១១​សំឡេង ៕