ព្រៃផ្សៃ​ណាស់ ! រំលោភ​រួច​សម្លាប់ ចោល​សព​ទាំង​អាក្រាត​ននល​គល

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវតី​​ម្នាក់​ត្រូវ​បាន​ឃាតករ​រំលោភ​រួច​រឹត​ក​សម្លាប់​ចោល​សព​ក្នុង​ព្រៃ​ទាំង​អាក្រាត​កាយននលគក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​ព្រៃ​សហគមន៍​ពពេល ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។

មន្ត្រី​អាវុធហត្ថ​ស្រុក​សូត្រ​និគម​បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ឈ្មោះ ស៊ីវ សុធា​រី ហៅ​ក្រិ​ល អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ។ តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា យុវតី​រង​គ្រោះ​ត្រូវ​បាន​គេ​រំលោភ​រួច​រឹត​ក​សម្លាប់ ចោល​សាកសព​ក្នុង​ព្រៃ​ទាំង​អាក្រាត​កាយ​ននលគក ។

មន្ត្រី​អាវុធហត្ថ​បញ្ជាក់​ថា ឪពុក​យុវតី​រង​គ្រោះ​ឈ្មោះ ស៊ីវ ធឿ​ន អាយុ​៦២​ឆ្នាំ ម្តាយ​ស្លាប់ រស់នៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពេល​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាតករ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕