ដឹង​ឬ​អត់​​ថា សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ​ មាន​ប៉ុន្មាន​ហ្វូង​ទេ?

សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ ឬ ភ្នំ​ព្រះរាជទ្រព្យ​ ត្រូវ​បាន​បែង​ចែក​ជា​ហ្វូង ដោយ​ហ្វូង​ណា​​ណា​មួយ បើ​ហ៊ាន​ចូល​ដែន​ដី​គ្នា​នឹង​ខាំ​យក​ឈ្នះ​ចាញ់​មិន​ខាន។ តើ​ស្វា​នៅ​ទី​នោះ​មាន​ប៉ុន្មាន​ហ្វូង?

 
ដឹង​ឬ​អត់​​ថា សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ​ មាន​ប៉ុន្មាន​ហ្វូង​ទេ?

 

លោក​តា ផែ អ្នក​ទទួល​បច្ច័យ​បុណ្យ​នៅ​ជណ្ដើរ​ឡើង​ខាង​មុខ​ភ្នំ​ឧដុង្គ បាន​ប្រាប់​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក​” ថា ស្វា​នៅ​ទី​នេះ​បែក​ចែក​ជា​ ៣ ហ្វូង ហើយ​ពួកវា​ប្រកាន់​តំបន់​គ្នា​ ប៉ុន្ដែ បើ​សួរ​ថា ស្វា​នៅ​ទី​នេះ​មាន​ប៉ុន្មាន​លោក​តា​មិន​ដឹង​នោះទេ។

 

ក្រៅ​ពី​បែង​ចែក​ជា​ហ្វូង​ ស្វា​កំហូច​នេះ តែង​តែ​ដណ្ដើម​នំ​ ចំណី ឬ សម្ភារៈ​ខ្លះ​ៗ​ពី​ភ្ញៀវ ដូច្នេះ ហើយ​លោក​តា ផែ រមែង​ប្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ភ្នំ​នេះ​ឲ្យ​មាន​ការ​​ប្រុងប្រយ័ត្នជា​និច្ច​។

 

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោកតា ផែ រៀបរាប់​ថា ស្វា​កំហូច​សព្វថ្ងៃ​នេះ មិន​កាច​ដូច​ស្វា​មុនៗ​ទេ ស្វា​មុន​ៗ ចំនួន​៨ក្បាល​ខូច​ខ្លាំង​ណាស់ វា​ហ៊ាន​ខាំ​ភ្ញៀវ ដូច្នេះ គេ​បាន​ចាប់​វា​បញ្ជូន​ទៅ​ភ្នំ​តាម៉ៅ។

 

 

ដឹង​ឬ​អត់​​ថា សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ​ មាន​ប៉ុន្មាន​ហ្វូង​ទេ?

 លោក​តា ផែ អ្នក​ទទួល​បច្ច័យ​បុណ្យ​នៅ​ជណ្ដើរ​ឡើង​ខាង​មុខ​ភ្នំ​ឧដុង្គ

 

ភ្នំឧដុង្ត​ ជា​អតីត​រាជធានី​នា​សតវត្ស​ទី ១៧ (ពី​ឆ្នាំ​ ១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្គ​​មាន​​ចម្ងាយ​ប្រមាណ​​ ៤០​គីឡូម៉ែត្រ ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ៕

 
ដឹង​ឬ​អត់​​ថា សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ​ មាន​ប៉ុន្មាន​ហ្វូង​ទេ?

 

ដឹង​ឬ​អត់​​ថា សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ​ មាន​ប៉ុន្មាន​ហ្វូង​ទេ?

 

ដឹង​ឬ​អត់​​ថា សត្វ​ស្វា​នៅ​ភ្នំ​ឧដុង្គ​ មាន​ប៉ុន្មាន​ហ្វូង​ទេ?

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា