មាន សូនីតា ខ្លាចជនខិលខូច យករូបថតនាងទៅបំផ្លាញកេរ្តិ៍ឈ្មោះ ទើបប្រកាសក្តែងៗ មុននេះបន្តិច

ភ្នំពេញ៖ ដោយមានកំណើននៃអ្នកដាក់រូបថតរបស់ តារាសម្តែងស្រី មាន សូនីតា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកច្រើនជាលំដាប់ បានធ្វើឲ្យរូបនាង សម្រេចចិត្តប្រកាសនូវគណនីហ្វេសប៊ុកពិតរបស់នាង កាលពីប៉ុន្មាននាទីមុននេះ។

តារាស្រីមុខស្រស់រូបនេះ បានបង្ហាញពីគណនីហ្វេសប៊ុកមួយចំនួន ដែលបានប្រើប្រាស់រូបថតនាង ក្នុងគោលបំណងអ្វីមួយ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ជាពិសេសរូបនាង ក៏បានអះអាងយ៉ាងច្បាស់ដែរថា រូបនាងមានតែគណនីហ្វេសប៊ុក ឈ្មោះ Sonyta Mean និងទំព័រហ្វេសប៊ុក Mean Sonyta មួយតែប៉ុណ្ណោះ ដែលក្រៅពីនោះ សុទ្ធតែគណនីហ្វេសប៊ុកក្លែងក្លាយទាំងអស់។ 

ការលើកបញ្ជាក់របស់កញ្ញា មាន សូនីតាបែបនេះ ប្រហែលជារូបនាង ចង់ប្រាប់ទៅកាន់អ្នកគាំទ្រទុកជាមុន កុំឲ្យមានការយល់ច្រឡំ និងគិតខុស ប្រសិនបើបុគ្គលណាមួយ ដែលដាក់រូបនាង បានប្រព្រឹត្តនូវរឿងមិនល្អ។

នេះមិនមែនជាលើកទី១នោះទេ ដែលជនខិលខូច បានប្រើប្រាស់រូបថតតារាប្រុស ស្រីខ្មែរ ដាក់ជា​ Profile ក្នុងគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីបន្លំខ្លួន ពោលគឺករណីនេះបានកើតឡើងជាច្រើនដងណាស់មកហើយ កាលពីកន្លងមក ដែលពេលខ្លះ ជនខិលខូចទាំងនោះ បានបោកបញ្ឆោតលុយអ្នកដទៃ ឬក៏បំផ្លាញកិត្តិយសតារាៗក៏មានផងដែរ៕ 

ខាងក្រោមជាគណនី និងទំព័រ ក្លែងក្លាយ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា មាន សូនីតាបានបង្ហាញនូវឈុតសម្លៀកបំពាក់ ដែលច្នៃពីក្រម៉ាខ្មែរ។

តារាសម្តែងដែល មានរូបសម្ផស្សស្រស់ស្អាត សុភាពរាបសា ព្រមទាំងមានចរិយា សាកសមជានារីខ្មែរ មាន សូនីតា បានបង្ហាញនូវ ឈុតស្ទាយថ្មី នៃសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមារខ្មែរ ។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់ មាន សូនីតា កាលពីថ្ងៃទី ១៩ ខែកក្កដា បានបង្ហោះនូវរូបភាព ១សន្លឹក ធ្វើឲ្យមានភាពទាក់ទាញ ជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយនាងបាន ស្លៀកឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមាខ្មែរ ដោយលាយឡំនឹងភាពស៊ិចសី បញ្ចេញផ្សិត ដែលធ្វើឲ្យប្រុសៗ ស្ទើទប់ចិត្តមិនបាន ជាមួយនឹងសម្រស់ស្រស់សោភា បូករួមទាំងសម្លៀកបំពាក់មួយឈុតនេះ សម្រាប់ រូបថតមួយសន្លឹកនេះ ក៏ទទួលបានការ Like ជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហោះ មិនទាន់បាន ១ម៉ោងផងនោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload