ពលរដ្ឋ​ចូលរួម​វេទិកា​របស់ ធី សុវណ្ណ​ថា ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បន្ត​ចាត់ការ​មន្ត្រី​ពុក​រលួយ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ​១០០០​នាក់ ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​អ្នកនយោបាយ រៀបចំ​ដោយ​អង្គការ​យុវជន​កិច្ចការ​សង្គម​ដឹកនាំ​ដោយ កញ្ញា ធី សុវណ្ណ​ថា​នោះ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​បន្ត​ចាត់វិធានការ​ចំពោះ​មន្ត្រី​ពុក​រលួយ​និង​គាំទ្រ​ការ​កែទម្រង់​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រៅពី​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ដឹកនាំ​ដោយ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០១៦ នៅ​ក្នុងស្រុក​កោះអណ្តែត​នោះ ធី សុវណ្ណ​ថា ក៍បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាហាន​ក្នុង​ការ​លើក​ឡើង​បញ្ហា​ផ្សេង​ៗ​ទៀត ពាក់​ព័​ន្ឋ​នឹង​ការ​អភិ​វ​ឌ្ឃ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៍​ដូច​ជា​សំណូមពរ​នានា​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​រក​វិធី​ដោះស្រាយ​ជូន​ផង​ដែរ ៕