ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

ដូចការទស្សន៍ទាយទុកជាមុនរបស់គេហទំព័រសារព័ត៌មាន ដើមត្នោត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ គឺនៅទីបំផុតឯកឧត្តម សួន វិសាល បានជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១១ ក្នុងសម័យបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ។

ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

លទ្ធផលនៃការរាប់សន្លឹកឆ្នោត គឺបានបង្ហាញថា ឯកឧត្តម សួន វិសាល ទទួលបានសំឡេងឆ្នោតច្រើនលើសលប់រហូតដល់៦៦២សំឡេង ស្មើនឹង៥៩,៦៩% ខណៈបេក្ខភាពឈរឈ្មោះបោះឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី១១ចំនួន៣នាក់ទៀត ទទួលបានសំឡេងឆ្នោតតិចតួច គឺ លោកមេធាវី ឈី សម្បត្តិ ទទួលបាន២៤៤សំឡេង ស្មើនឹង២៣,៤២% លោកមេធាវី ហែម សុជាតិ ទទួលបាន៤០សំឡេង ស្មើនឹង៣,៨៤% និងលោកមេធាវី នូ ចន្ថា ទទួលបាន១១សំឡេង ស្មើនឹង១,០៦% ។

ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

លោក សួន វិសាល អាយុ៥១ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១៤៣ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ។ លោកមេធាវី សួន វិសាល ធ្លាប់បម្រើការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) និងក្រោយមក បម្រើការងារនៅក្នុងក្រុមមេធាវី ខ្មែរ អប្សរា (Khmer Apsara Law Firm-KALF) ព្រមទាំងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០៨/១២១១ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺមានឋានៈជា “ឯកឧត្តម” ។

មុនពេលទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈជា “ឯកឧត្តម” និងកាលនៅបម្រើការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) នៅឡើយ លោកមេធាវី សួន វិសាល អត្តលេខ១៤៣ ធ្លាប់ឈរឈ្មោះបោះឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី៦ (២០០៤-២០០៦) ប្រកួតប្រជែងជាមួយលោកមេធាវី គី តិច អត្តលេខ១៥៦ (បច្ចុប្បន្នលោកមេធាវី គី តិច ជាមេធាវីរាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី ពោលគឺមានឋានៈជាឯកឧត្តម) នាសម័យបោះឆ្នោតក្នុងមហាសន្និបាតគណៈមេធាវី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ ដោយលទ្ធផលឆ្នោតទទួលបានឈ្នះនាំមុខលើលោកមេធាវី គី តិច ប៉ុន្តែជាអកុសល ក្រុមបក្ខពួកដង្ហែគាំទ្រលោកមេធាវី គី តិច ប្តឹងតវ៉ាទៅស្ថាប័នតុលាការ មិនព្រមប្រគល់តំណែងប្រធានគណៈមេធាវីជាប់ឆ្នោតទៅឲ្យលោកមេធាវី សួន វិសាល ទេ ជាហេតុធ្វើឲ្យស្ថាប័នគណៈមេធាវីធ្លាក់ទៅក្នុងស្ថានភាពជម្លោះដ៏រ៉ាំរ៉ៃ និងក្លាយជាឱកាសមាស ឱកាសពេជ្រសម្រាប់លោកមេធាវី គី តិច កាន់កាប់តំណែងជាប្រធានគណៈមេធាវីចំនួន២អាណត្តិ (អាណត្តិទី៥ និងអាណត្តិទី៦) រហូតដល់ចំនួន៦ឆ្នាំឯណោះ គឺជាប់ឈ្មោះជាប្រវត្តិសាស្ត្រតែម្តង ៕

ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១

DTN7

Loading...

  • ដូច​ការ​ទស្សន៍​ទាយ​ទុក​មុន​ គឺ​ឯកឧត្តម​ សួន​ វិសាល​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: