មេធាវី​ ACU​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ មាន​សំណុំរឿង​នៅ​ ACU

មេធាវី​ ACU​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ មាន​សំណុំរឿង​នៅ​ ACU

ប្រភពស្និទ្ធនឹងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហើបប្រាប់ឲ្យដឹងថា សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៨ ជាមេធាវីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព អតីត អ.ប.អ.ព) និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានគណៈមេធាវីអាណត្តិទី១១ម្នាក់ ដែលគ្រោងនឹងចូលរួមបោះឆ្នោតប្រកួតប្រជែងនៅថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០១៦ កំពុងមានសំណុំរឿងនៅ ACU ហើយត្រូវ ACU កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទឺ២១ ខែតុលា ឆ្នាំ២០១៦ខាងមុខ អំពីករណីពាក់ព័ន្ធនឹងអំពើរត់ការ ។

មេធាវីដែលមានសំណុំរឿងនៅ ACU នោះគឺ លោកមេធាវី ឈី សម្បត្តិ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ២៩៨ ។

លោក ឈី សម្បត្តិ អាយុ ៣៦ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៣ មានអត្តលេខ ២៩៨ និងបម្រើការងារនៅការិយាល័យមេធាវី ឈី សម្បត្តិ « Chhy Sambath Law Office » ។ លោកមេធាវីរូបនេះធ្លាប់ទទួលបានការតែងតាំងជាមេធាវីប្រចាំអង្គភាពប្រឆាំងអំពើពុករលួយ និងទទួលបានមេដាយមាសការងារ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាមេធាវី អ.ប.អ.ព ដោយអនុក្រឹត្យលេខ៣៩១អនក្រ.តត ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៨ ។

លោកមេធាវី ឈី សម្បត្តិ បានជាប់ឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៨លំដាប់លេខរៀងទី២៧ ទល់សព្វថ្ងៃ និងសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ (២០១៦-២០១៨) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ លោកមេធាវី ឈី សម្បត្តិ ក៏បានឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងផងដែរ ជាមួយបេក្ខជនលេចធ្លោ គឺឯកឧត្តមមេធាវី សួន វិសាល អត្តលេខ១៤៣ ក្នុងចំណោមបេក្ខជនចំនួន៤នាក់ (អាចមានអ្នករត់ចោលការប្រកួត) ៕
មេធាវី​ ACU​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ មាន​សំណុំរឿង​នៅ​ ACU

DTN7

Loading...

  • មេធាវី​ ACU​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ មាន​សំណុំរឿង​នៅ​ ACU已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: