ប្រធានាធិបតីហ្វីលីពីន៖ «រឿងបាត់បង់ដែនអធិបតេយ្យភាពរបស់ហ្វីលីពីន នឹងមិនអាចកើតឡើងឡើយ បើទោះជាហ្វីលីពីនងាកទៅរកចិនក៏ដោយ»

ប្រធានាធិបតីហ្វីលីពីន៖ «រឿងបាត់បង់ដែនអធិបតេយ្យភាពរបស់ហ្វីលីពីន នឹងមិនអាចកើតឡើងឡើយ បើទោះជាហ្វីលីពីនងាកទៅរកចិនក៏ដោយ»
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងលើកឡើងពីបញ្ហាដ៏ចម្រូងចម្រាស់នៃសាលក្រមសម្រេច របស់តុលាការអន្តរជាតិ ទីក្រុងឡាអេ ស្ដីពីសមុទ្រចិនខាងត្បូង ទៅពិភាក្សាគ្នាជាមួយនឹងថ្នាក់ដឹកនាំចិន និងសន្យាថា រឿងបាត់បង់ដែនអធិបតេយ្យភាព របស់ហ្វីលីពីននឹងមិនអាចកើតឡើងឡើយ បើទោះជាហ្វីលីពីនងាកទៅរកចិនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ លោក Duterte ប្រធានាធិបតី បានសន្យាដែរថា លោកនឹងការពារដែនអធិបតេយ្យរបស់ហ្វីលីពីន និង មិនងាកចេញពីសាលក្រម សម្រេចកាលពីខែកក្កដា របស់តុលាទីក្រុងឡាអេឡើយ។

ថ្លែងនៅក្នុងសន្និសិទសារ ព័ត៌មាននៅឯគេហដ្ឋានក្នុងទីក្រុង Davao ប្រធានាធិបតីហ្វីលីពីនរូបនេះ បានទទួលស្គាល់ថា ពិតជាមានការព្រួយបារម្ភមួយចំនួន នៅហ្វីលីពីន ចំពោះចលនាផ្លាស់ប្ដូរយ៉ាងឆាប់រហ័សងាកទៅការផ្សាភ្ជាប់ទំនាក់ទំនងស្អិតរមួត ជាមួយនឹងទីក្រុងប៉េកាំង ដែលនេះអាចនឹងប៉ះពាល់ ដល់ដែនអធិបតេយ្យភាព។ ប៉ុន្តែលោកបានអះអាងថា រឿងបែបនេះនឹងមិនអាចកើតឡើងនោះទេ។

លោក Rodrigo Duterte បានបន្តថា «បញ្ហាចម្រូងចម្រាស់នឹងត្រូវលើយកមកពិភាពក្សា ប៉ុន្តែវាមិនមែនជាការកំហិតជាដាច់ខាតនោះទេ នៅក្នុងឱកាសនៃ ការបំពេញទស្សនកិច្ចទៅ កាន់ទីក្រុងប៉េកំាង នៅសប្ដាហ៍នេះ ហើយខ្ញុំក៏នឹងមិនធ្វើការចរចារណាមួយដែរ ពោលគឺយើងនៅតែទទូចថា ដែនដីជម្លោះនោះជារបស់យើង រីឯសាលក្រមសម្រេចនៃតុលាការទីក្រុងឡាអេ នឹងត្រូវបានអនុវត្ត»។

សូមជំរាបថា តុលាការអចិន្ត្រៃយ៍អន្តរជាតិទីក្រុង ឡាអេ កាលពីខែកក្កដា បានចេញសាលក្រមសម្រេច ដោយវិនិច្ឆ័យថាការទាមទារដែនអធិបតេយ្យភាព របស់ចិនលើសមុទ្រចិខាងត្បូង គឺមិនឈរលើមូលដ្ឋានច្បាប់អន្តរជាតិ តែទីក្រុងប៉េកំាងមិនបានទទួលស្គាល់សាលក្រមនេះទេ៕

Freshnewsasia

Loading...

  • ប្រធានាធិបតីហ្វីលីពីន៖ «រឿងបាត់បង់ដែនអធិបតេយ្យភាពរបស់ហ្វីលីពីន នឹងមិនអាចកើតឡើងឡើយ បើទោះជាហ្វីលីពីនងាកទៅរកចិនក៏ដោយ»已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: