លោក សួន វិសាល ជាប់​ជា​ប្រធាន​គណៈមេធាវី ជំនួស​តំណែង លោក ប៊ុន ហុន

(ភ្នំពេញ)៖  នៅថ្ងៃអាទិត្យនេះ ត្រូវបានសមាជិកមេធាវីភាគច្រើនបោះឆ្នោតជ្រើសតាំងជា ប្រធានគណៈមេធាវី សម្រាប់អាណត្តិ ទី១១ បន្ទាប់ពី លោក ប៊ុន ហុន ប្រធានគណៈមេធាវីចាស់ ផុតអាណត្តិ។
លោក សួន វិសាល ទទួលបានសម្លេង សរុប ៦២២ ស្មើ៖ ៥៩.៦៩% លោក ឈី សម្បត្តិ ២៤៤សម្លេង ស្មើ២៣៖៤២%, លោក ហែម សុជាតិ ៤០សម្លេង ៣.៨៤%, លោក នូ ចន្ថា ១១សម្លេង។
ការបោះឆ្នោតជ្រើសរើស ប្រធានគណៈមេធាវីនេះ បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី២១ របស់គណៈមេធាវី នៅថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងនោះមាន
បេក្ខជនចូលរួមប្រកួតប្រជែងចំនួន៤នាក់ រួមមាន លោកមេធាវី ឈី សម្បត្តិ, លោកមេធាវី សួន វិសាល, លោកមេធាវី នូ ចន្ថា និងលោកមេធាវី ហែម សុជាតិ។
លោក សួន វិសាល ជាមេធាវីល្បីល្បាញមួយរូប ដែលបានសិក្សាផ្នែកច្បាប់ និងទទួលសញ្ញាបត្រច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីសាកលវិទ្យាល័យហុងកុងនៅឆ្នាំ ២០០២។ លោកជាមេធាវីដែលបាន ទទួលស្គាល់ ដោយគណៈមេធាវីតាំងពីឆ្នាំ ១៩៩៧។
លោក សួន វិសាល មានបទពិសោធន៍ជាង១៤ ឆ្នាំក្នុងនាមជាមេធាវីការពារក្តី លើផ្នែកច្បាប់ព្រហ្មទណ្ឌក៏ដូច ជាច្បាប់ទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស ការរៀបអាពាហ៍ពិពាហ៍ និងគ្រួសារ ការជួញដូរ និងដីធ្លី។ លោកវិសាលជាក្រុមហ៊ុនប្រឹក្សាច្បាប់ខ្មែរអប្សរា ហើយលោកជាអតីតអគ្គលេខាធិការនៃគណៈមេធាវីកម្ពុជារយៈពេល ៤ឆ្នាំ ផងដែរ។
លោក សួន វិសាល មានអាយុ៥១ឆ្នាំ ធ្លាប់បម្រើការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) និងក្រោយមក បម្រើការងារ នៅក្នុងក្រុមមេធាវីខ្មែរអប្សរា (Khmer Apsara Law Firm-KALF) ព្រមទាំងត្រូវបានតែងតាំង ជាសមាជិក ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការទៀតផង៕

លោក សួន វិសាល ជាប់​ជា​ប្រធាន​គណៈមេធាវី ជំនួស​តំណែង លោក ប៊ុន ហុន លោក សួន វិសាល ជាប់​ជា​ប្រធាន​គណៈមេធាវី ជំនួស​តំណែង លោក ប៊ុន ហុន លោក សួន វិសាល ជាប់​ជា​ប្រធាន​គណៈមេធាវី ជំនួស​តំណែង លោក ប៊ុន ហុន