៣​នាក់​បាន​ស្លាប់ ដោយសារ​ភ្នំ​បាក់​សង្កត់ នៅ​ខេត្ត​បន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ករណីដ៏រន្ធត់មួយកើតឡើងដោយសារបាក់ថ្មភ្នំមួយកន្លែង ស្ថិតក្នុងភូមិភ្នំធំខាងត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមនុស្សចំនួន ៣នាក់បានស្លាប់ និងមួយចំនួនទៀត កំពុងកាយរកក្នុងពំនូកថ្មភ្នំនោះ ។
អ្នកដែលស្លាប់ទាំង៣នាក់ខាងលើ មានឈ្មោះ ទី១.ហែម គឹមលេង ហៅឡុំ អាយុ៥២ឆ្នាំ, ទី២.លឹម គឹមឡុង អាយុ២៦ឆ្នាំ និងទី៣.ឈ្មោះ ថង ស៊ីថ ហៅសាន់ អាយុ៣៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិភ្នំដំបងត្បូង ឃុំអូរប្រសាទ ស្រុកមង្គលបូរ។ មកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងគ្រឿងចក្រជាច្រើនគ្រឿង កំពុងធ្វើការកាយរកជនរងគ្រោះដទៃទៀត ដែលកំពុងជាប់ក្នុងពំនូកថ្មភ្នំ៕

៣​នាក់​បាន​ស្លាប់ ដោយសារ​ភ្នំ​បាក់​សង្កត់ នៅ​ខេត្ត​បន្ទាយមានជ័យ ៣​នាក់​បាន​ស្លាប់ ដោយសារ​ភ្នំ​បាក់​សង្កត់ នៅ​ខេត្ត​បន្ទាយមានជ័យ ៣​នាក់​បាន​ស្លាប់ ដោយសារ​ភ្នំ​បាក់​សង្កត់ នៅ​ខេត្ត​បន្ទាយមានជ័យ