ក្មេង​ស្រី​ម្នាក់ ពាក់​ក្បាល​គោ​សុំ​ទាន​រាល់​ថ្ងៃ ដើម្បី​យក​ប្រាក់​ជួយ​ឪពុក

ក្មេងស្រីម្នាក់នៅខេត្ត Anhui ​តែងតែពាក់ក្បាលគោដើរសុំទាននៅតាមទីសាធារណៈ ដើម្បីប្រមូលលុយយកទៅទិញថ្នាំព្យាបាលឪពុកដែលសម្រាកនៅមន្ទីរពេទ្យ។

ក្មេងចាប់ពីអាយុ១០ឆ្នាំឡើង គឺកំពុងតែពេញចំណង់រៀនសូត្រហើយ ប៉ុន្តែអកុសលអីសម្រាប់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ឈ្មោះ Hao Dongdong  បែរជាត្រូវមានភារកិច្ចធំមួយរកប្រាក់ដើម្បីចិញ្ចឹមឪពុកកើតជំងឺមហារីកដេកឈឺទៅវិញ។ យោងតាម NetEase ​បានដោយដឹងថាឪពុករបស់ក្មេងស្រីរូបនេះឈ្មោះ Hao Xinli ​ដែលកាលពីមុនជាកសិករម្នាក់ ប៉ុន្តែដោយសារតែមានបញ្ហាចង្កេះខ្លាំងពេក លោកក៏ត្រូវទៅពេទ្យ ហើយពិនិត្យឃើញថាមានកើតជំងឺមហារីក ដែលមិនអាចក្រោកឈរបានទេ។

បច្ចុប្បន្នលោកបានចាកចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះហើយព្រោះថាគ្មានលុយមើលបន្ត។ ខាងគ្រូពេទ្យបានចេញលិខិតទិញថ្នាំឱ្យ ដើម្បីបានលេបនៅផ្ទះដោយមានកូនស្រីម្នាក់នៅមើលថែរក្សា។ Hao Dongdong ​ត្បិតតែដើរសុំទានគេពិបាក ប៉ុន្តែនាងមានជំនឿចិត្តខ្ពស់ថានឹងមិនធ្វើរបរនេះយូរទេ ពោលគឺសង្ឃឹមថាប៉ារបស់នាងនឹងជាឆាប់ៗ ហើយអាចទៅរកស៊ីដូចគេឯងបាន៕

ប្រែសម្រួល៖ បុរសកម្សត់

ប្រភព៖  NetEase

  • ក្មេង​ស្រី​ម្នាក់ ពាក់​ក្បាល​គោ​សុំ​ទាន​រាល់​ថ្ងៃ ដើម្បី​យក​ប្រាក់​ជួយ​ឪពុក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កីឡា
Tags: