ញ៉ាំ​វា​រាល់ថ្ងៃ ប៉ុន្តែ មិនដឹង​ថា​វា អាច​បង្ក​ជំងឺមហារីក​

ញ៉ាំ​វា​រាល់ថ្ងៃ ប៉ុន្តែ មិនដឹង​ថា​វា អាច​បង្ក​ជំងឺមហារីក​

​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន សុខភាព អាច​នឹង​កាន់តែ​ទន់ខ្សោយ​។ បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន មនុស្ស​លែង​សូវ​គិត លែង​សូវ​បញ្ចេញ​កម្លាំង លែង​សូវ​ចម្អិនម្ហូប​ដោយ​ខ្លួនឯង ... ចុងក្រោយ សុខភាព អាច​នឹង​ទ្រុត​ទ្រោម ដោយ​មិន​ដឹង​ខ្លួន​។​

​ឧស្សហ​កម្ម​ចំណីអាហារ បាន​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ទំនើប ងាយស្រួល និង​ឆាប់រហ័ស ដូច្នេះ មនុស្ស​ភាគច្រើន មិន​ចង់​ចំណាយ​ពេល​ច្រើន ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង​ឡើយ គឺ​គ្រាន់តែ​គាស់​ផលិតផល​កំប៉ុង ដែល​ទើបនឹង​ទិញ​ពី​ផ្សារ​ទំនើប ហើយ​ដាក់​កម្តៅ​បន្តិច ឬ​ញ៉ាំ​ភ្លាមៗ គឺជា​ជ​ម្រ​សើស​ម្រាប់​ពួកគេ ពិសេស សម្រាប់​អ្នក​រវល់​នឹង​ការងារ​។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា អាហារ​ទាំងនេះ វា​បង្ក​គ្រោះថ្នាក់​យ៉ាងណាខ្លះ ចំពោះ​សុខភាព​?

​ខាងក្រោម​នេះ គឺជា​របស់​ដែល​ងាយ​នឹង​ធ្វើឲ្យ​អ្នក កើត​ជំងឺ​មហារីក និង​ជំងឺ​នានា​ទៀត ដោយ​មិន​ដឹង​ខ្លួន ៖
១. ពោត​លីង​
២. អាហារ​កំប៉ុង​
៣. សាច់​ចៀន ឆា ឬ​អាំង​ខ្លោចៗ​
៤. ថង់ ឬ​សំបក​ស្នោរ ឬ​ជ័រ សម្រាប់​ខ្ចប់​អាហារ ពិសេស ដើម្បី​ខ្ចប់​អាហារ​ក្តៅៗ​
៥. ជាតិ​ស្ករ​សិប្បនិម្មិត​
៦. ទឹកក្រូច និង​ភេសជ្ជៈ​មាន​ជាតិ​ហ្កាស​
៧. ប្រេងឆា​ខ្លោច ឬ​គ្មាន​គុណភាព​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។