នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?

6 Videos


ការចូលប្រឡូកក្នុងវិស័យសិល្បៈវាមិនមែនជារឿងមួយដែលពិបាកនោះទេ ហើយក៏មិនមែនជារឿងដែលងាយស្រួលដែរ ហេតុដូច្នេះហើយ ទម្រាំតែជ្រៀតចូលក្នុងវិស័យនេះបាន សិល្បករ សិល្បការិនីភាគច្រើន គឺត្រូវជួបប្រទះនឹងបញ្ហាជាច្រើន ហើយមុននឹងឈានជើងចូលវិស័យនេះ ម្នាក់ៗសុទ្ធសឹងតែមានជីវិតដ៏លំបាកនៅខាងក្រៅ។

នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?

ជាក់ស្ដែងណាស់ ថ្មីៗនេះតារាកំប្លែងលោក សុខ មេសា ហៅ នាយ ចឺម ដែលទស្សនិកជនបានស្គាល់រូបលោកជាយូរណាស់មកហើយនោះ បានទម្លាយពីជីវិតពិតដ៏លំបាក មុនពេលលោកឈានជើងចូលប្រឡូកធ្វើជាអ្នកកំប្លែងនៅក្នុងស្ថានីយ៍ទូរទស្សន៍ CTN អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?

តារាកំប្លែងស្ងួតដ៏មានប្រជាប្រិយភាពរូបនេះ បានលើកឡើងថា «តាំងពីអាយុ១៥ឆ្នាំ ឪពុកម្តាយខ្ញុំបង្កើតគឺនៅកំពង់ស្ពឺតែម្តង ហើយអនុស្សាវរីយ៍ខ្ញុំជូរចត់ណាស់ គឺតាំងពីមិនទាន់ចូល CTN គឺខ្ញុំដើរលក់ ក្រសាំងផង លក់ត្រកួនផង ហើយល្ងាចឡើងនៅដើរច្រៀងតាមហាងថែមទៀតផង ហើយរៀនផង បីមុខ»

នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?

នាយ ចើម បានបង្ហើបពីប្រវត្តិដ៏កម្សត់កម្ររបស់លោកបែបនេះទាំងទឹកមុខអស់សំណើចនឹងជីវិតខ្លួនឯងនៅក្នុងអតីតកាលទម្រាំតែឈានជើងមកដល់ថ្ងៃនេះ គឺមិនមែនងាយស្រួលទេ ខណៈពេលដែលរូបលោកកំពុងផ្តល់បទសម្ភាសន៍មួយដល់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ៕ BeBe

នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?នាយ ចឺម ឆ្លង់កាត់រឿងរ៉ាវអ្វីខ្លះ ទម្រាំឈានជើងចូលវិស័យសិល្បៈ?