លោក សេក បរិសុទ្ធ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ក្រចេះ

ស្នងការ​រង​ទទួល​បន្ទុក​ចរាចរណ៍​ខេត្ត​ក្រចេះ លោក ហន តូច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា លោក សេក បរិសុទ្ធ ប្រធាន​ក្រុមប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ​៧ ចំណុច​អូរកណ្ដៀរ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦ តុលា។

លោក​ស្នងការ​រង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់ និង​លោក សេក បរិសុទ្ធ ស្លាប់​ដោយ​គាប​នឹង​រថយន្ត។ លោក​សន្និដ្ឋាន​បឋម​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​រថយន្ត​របស់​លោក សេក បរិសុទ្ធ បាន​បើក​គេច​ក្មេង ហើយ​ឡាន​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ខណៈ​លោក​មាន​បេសកកម្ម​ទៅ​ប្រជុំ​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលា៖ «ព័ត៌មាន​បឋម​ដឹង​ថា ស្លាប់​មួយ​របួស​ពីរ ហើយ​ឡាន​ពេទ្យ​ត្រូវ​បាន​ដឹក​មក​ពេទ្យ ហើយ​ម្នាក់​ទៀត​គាត់​របួស​ស្រាល ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។