១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

6 Videos


ស្លាកស្នាមដែលបន្សល់មកពីការញេចមុនលើមុខគឺជាបញ្ហារំខានមួយចំពោះការថែរក្សាសម្រស់ ហើយវាតែង តែកើតមានឡើងនៅពេលអ្នកធ្វើការសំអាតមុនលើមុខ ដោយវាបណ្តាលមកពីការឆ្លងមេរោគបាក់តេរី និង ប៉ះពាល់ដល់រន្ធញើសធ្វើអោយស្បែកកើតបញ្ហាសន្លាកនេះតែម្តង ហើយហេតុផលមួយដ៏ចំបងដែលបន្សល់អោយមានសន្លាកលើមុខ គឺដោយសារមិនបានយកចិត្តទុកដាក់ថែរក្សាអោយបានត្រឹមត្រូវ ។

តាមពិតទៅ មុនលើមុខអាចធ្វើការព្យាបាលបានតាមរយៈការប្រើថ្នាំព្យាបាលនិងក្រែមលាបលើស្បែក ហើយលើសពីនេះវាក៏មាននូវវិធីសាស្ត្រតាមបែបធម្មជាតិដើម្បីព្យាបាលបញ្ហាសន្លាកនេះផងដែរ។
ខាងក្រោមនេះជាវិធីសាស្ត្រព្យាបាលសន្លាកតាមបែបធម្មជាតិ៖

១. ទឹកក្រូចឆ្មា៖
ទឹកក្រូចឆ្មាគឺជាសារធាតុធម្មជាតិពិសេសដ៏មានប្រសិទ្ធភាពជួយបំបាត់សន្លាកដែលបន្សល់ពីការញ៉េចមុន អ្នកអាចប្រើសំឡីជ្រលក់ទឹកក្រូចឆ្មាយកទៅលាបលើស្នាមមុនដែលញ៉េចរួច ។ វិធីមួយទៀតអ្នកក៏អាច យកអាហារអូដ្ឋទៅកិនអោយម៉ត់ រួចលាយជាមួយទឹកក្រូចឆ្មាយកទៅធ្វើម៉ាស្សបិទមុខបាន។ ទុកម៉ាស្សបិទមុខនេះលើមុខរយៈពេល ២០នាទីមុនលុបលាងសំអាតមុខចេញ។ អ្នកអាចប្រើវិធីនេះអោយបានពី ៣ទៅ ៤ដង ក្នុងមួយសប្តាហ៍ក៏បាន។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

២. ទឹកប៉េងប៉ោះ៖
ទឹកប៉េងប៉ោះក៏ជាសារធាតុមួយល្អផងដែរជួយបំបាត់សន្លាកលើស្បែក ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីត កម្មចិញ្ចឹមស្បែក ។ អ្នកក៏អាចប្រើផ្សំលាយជាមួយទឹកត្រសក់ ទឹកដោះគោឆៅ យកទៅលាបលើស្បែកមុខ ជារៀងរាល់ថ្ងៃនោះអ្នកនឹងទទួលបានផលមិននឹកស្មានដល់។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៣. ទឹកថូណើជូតមុខបែបធម្មជាតិ៖
អ្នកអាចធ្វើទឹកថូណើជូតសំអាតមុខដោយខ្លួនឯងដោយប្រើទឹកខ្មេះដែលចម្រាញ់ចេញពីផ្លែប៉ោម យកទៅលាយជាមួយទឹក ធ្វើការលាងសំអាតមុខ ។ ទឹកប្រភេទនេះជួយសំអាតរន្ធញើស បន្តឹងស្បែកមុខ បំបាត់សន្លាក និងជួយកាត់បន្ថបញ្ហាកើតមុខលើមុខ ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៤. ប្រេងអាល់ម៉ុន៖
ប្រេងចម្រាញ់ពីគ្រាប់អាល់ម៉ុន ជួយបានយ៉ាងប្រសើរបំផុតចំពោះសុខភាពស្បែក ជួយបំបាត់សន្លាក និងស្នាម ពកលើស្បែក ដែលច្រើនបន្សល់មកពីការញ៉េចមុន ។ អ្នកគ្រាន់តែយកម្រាមដៃជ្រលក់ប្រេងនេះ រួចយកទៅ ឈ្លឺលើស្បែកមុខថ្មមៗយ៉ាងហោចណាស់អោយបាន ១ទៅ ២ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបានផលល្អ ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៥. ស៊ុតធ្វើម៉ាស្ស៖
ការប្រើផ្នែកសនៃស៊ុតមកធ្វើម៉ាស្សបិទមុខ ត្រូវបានអ្នកជំនាញធ្លាប់ធ្វើការសិក្សាអស់រយៈពេលច្រើនឆ្នាំមកហើយ វាពិតជាមានប្រសិទ្ធភាពពិតមែន ព្រោះវាមានផ្ទុកជាតិប្រូតេអ៊ីនច្រើនជួយថែរក្សាស្បែក ។ ក្រៅពីជួយព្យាបាលស្បែកខូច ហើយនោះ វាក៏ជួយធ្វើអោយស្បែកតឹងហាប់ណែនផងដែរ ។ អ្នកអាចយកផ្នែកសនៃស៊ុតទៅលាយជាមួយ ទឹកឃ្មុំបន្តិច ឫម្សៅសូដាក៏បាន កូរអោយសព្វរួចយកមកលាបលើមុខទុកចោលប្រហែល ១៥នាទី មុននឹងលាងសំអាតមុខចេញ ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៦. ម្សៅសូដា៖
ម្សៅសូដាតែឯងក៏អាចមានសមត្ថភាពជួយព្យាបាលបញ្ហាសន្លាកស្បែកក្រោយពីញេចមុនបានផងដែរ។ តែដើម្បីអោយមានប្រសិទ្ធិភាពថែមទៀត អ្នកគួរលាយជាមួយប្រេងអូលីវ ក៏បាន គឺវាមានប្រសិទ្ធិភាពជួយបក ស្បែកអោយភ្លឺរលោង និងព្យាបាលស្នាមរបួសលើស្បែក ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៧. ប្រទាលកន្ទុយក្រពើ៖
ជែលដែលចម្រាញ់មកពីប្រទាលកន្ទុយក្រពើ គឺជាសារធាតុមួយមានប្រសិទ្ធិភាពនិងជាអ្នកជំនាញខាងព្យាបាលបញ្ហាស្បែកគ្រប់ប្រភេទ ។ វាត្រូវបានគេយកមកប្រើធ្វើការព្យាបាល ស្នាមជាំ អាល់ឡែកហ្ស៊ី និងសន្លាកស្បែកអស់រយៈពេលជាយូរមកហើយ។ ក៏ជួយកាត់បន្ថយបញ្ហារម៉ាស់ស្បែក និងធ្វើអោយស្បែកត្រជាក់ ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៨. ជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ៖
របបអាហារដែលទៀងទាត់ និងមានកម្រិតអាហារូបត្ថម្ភគ្រប់គ្រាន់គឺជាវិធីសាស្ត្រមួយដ៏ល្អផងដែរតាមបែបធម្មជាតិដើម្បីពង្រឹងសុខភាពស្បែក ។ ទោះជាយ៉ាងណាក្តី អ្នកគួរពិសារអាហារកាកសរសៃ ត្រី បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអោយបានគ្រប់គ្រាន់ និងត្រូវជៀសវាងអាហារកែច្នៃ អាហារកំប៉ុង និងអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះវារឹតតែបង្ករអោយកើតមុនថែមទៀតប្រសិនជាមិនបានយកចិត្តទុកដាក់ ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

៩. ដុំទឹកកក៖
ការយកដុំទឹកកកទៅស្អំ គឺជាវិធីមួយជួយទប់ស្កាត់បានភ្លាមៗ ជាពិសេសនៅពេលដែលអ្នកទើបញេចមុនរួច វាជួយបន្តឹងរន្ធញើស និងបិទរន្ធញើសមិនអោយហើមប៉ោង កាត់បន្ថយបញ្ហារលាក ការឈឺចាប់ រម៉ាស់ និងកាត់បន្ថយមិនអោយ ឈានទៅកើតបញ្ហាសន្លាកស្បែកមុខ ។

១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន

១០. លុបលាងសំអាតមុខអោយបានទៀងទាត់៖
អ្នកត្រូវចាំថា អ្នកត្រូវលាងសំអាតមុខអោយបានទៀងទាត់ ជាមួយនឹងសាប៊ូ និងហ្វូមសំអាតមុខដែលត្រូវ នឹងប្រភេទស្បែករបស់អ្នក ។ ដោយដូសសំអាតស្បែកថ្មមៗ ធ្វើការសំអាតអោយបានដល់រន្ធញើស ដើម្បីបំបាត់ធូលី ដី និងមេរោគបាក់តេរីផ្សេងៗដែលអាចបង្ករអោយកើតមុននិងសន្លាកលើស្បែក ឫអាចក្លាយទៅជាដំបៅ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ ៕ សុផល
១០ ចំណុចដ៏មានប្រសិទ្ធភាពព្យាបាល និង កាត់បន្ថយសន្លាកស្បែកបន្សល់ពីការញេចមុន