គ្រូ​បង្វឹក​ Chelsea គ្រោង​អនុញ្ញាត​ឲ្យ​កីឡាករ​រូប​នេះ​ចាក​ចេញ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​

គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea គឺលោក Antonio Conte ថ្មីៗនេះទើបតែបង្ហើបពីគម្រោងក្នុងអនុញ្ញាតឲ្យខ្សែកណ្ដាលសញ្ជាតិបារាំងវ័យ២១ឆ្នាំមួយរូបគឺកីឡាករ Kurt Zouma អោយចាកចេញពីក្លឹបបណ្ដោះអាសន្នក្រោមលក្ខខណ្ឌខ្ចីជើង ស្របពេលដែលខ្លួនគ្រោងទិញយកខ្សែការពារកណ្ដាលថ្មីមកពង្រឹងក្រុម ។

ក៏ប៉ុន្តែទន្ទឹមនឹងដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ ខណៈមតិមួយចំនួនលើកឡើង Chelsea គួរតែរក្សាខ្សែការពារនេះឲ្យបន្តអភិវឌ្ឍន៍ទម្រង់ឲ្យកាន់តែល្អជាជាងការអនុញ្ញាតឲ្យគេចាកចេញហើយចំណាយប្រាក់ទៅលើនាំយកកីឡាករថ្មីមកវិញនោះ ។

គ្រូ​បង្វឹក​ Chelsea គ្រោង​អនុញ្ញាត​ឲ្យ​កីឡាករ​រូប​នេះ​ចាក​ចេញ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​

គួរបញ្ជាក់ថាតាំងពីចាប់ផ្ដើមចូលលេង Chelsea កាលពីឆ្នាំ២០១៤គេតែងតែបង្ហាញទម្រង់យ៉ាងល្អ រហូតមានអ្នកគាំទ្រមូយចំនួនរំពឹងថាគេក្លាយជាខ្សែការពារដ៏សំខាន់ជំនួសពេល John Terry ចូលនិវត្តន៍ទៀតផង ។

ប្រភព ៖

  • គ្រូ​បង្វឹក​ Chelsea គ្រោង​អនុញ្ញាត​ឲ្យ​កីឡាករ​រូប​នេះ​ចាក​ចេញ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កំសាន្ត
Tags: