គួរឲ្យតក់ស្លុត! គ្រូបង្រៀនអ្នកសារព័ត៌មាន ឈ្មោះ សេក បរិសុទ្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្តស្លាប់ នៅខេត្តក្រចេះ

គួរឲ្យតក់ស្លុត! គ្រូបង្រៀនអ្នកសារព័ត៌មាន ឈ្មោះ សេក បរិសុទ្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្តស្លាប់ នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖កាលពីរសៀលថ្ងៃទី១៦តុលា ឆ្នាំ២០១៦ លោក សេក បរិសុទ្ធ អ្នកកាសែត ចាស់វស្សា និង បម្រើការងារនៅអង្គការ AEA បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅចំណុចអូរកណ្តៀរភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរ ផ្លូវជាតិលេខ៧ ក្រចេះ- ស្ទឹងត្រែង ពិតជាគួរឲ្យតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង ។

មន្រ្តីនគរបាលចររាចរណ៍ ខេត្តក្រចេះ បានអោយដឹងថា លោក សេក បរិសុទ្ធ រួមដំណើរជាមួយបុគ្គលិក២នាក់ទៀត របស់លោក កំពុងធ្វើដំណើរទៅបំពេញបេសកកម្មការងារខេត្តរតនគិរី (លោកអង្គុយខាងមុខជាប់តៃកុង) ស្រាប់តែដល់ស្រុកសំបូរ ខេត្តក្រចេះ ក៏ជួបគ្រោះអកុសលតែម្តង។គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅ ពេលរថយន្តម៉ាកហ្វតពណ៌មាស ពាក់ស្លាកលេខ  OMG 442002 របស់អង្គការ AEA ធ្វើដំណើរពីទិសត្បូងទៅជើងដល់ចំណុចកើតហេតុ គេចក្មេងរត់ឆ្លងកាត់ផ្លូវបណ្តាល អោយ ក្រឡាប់ បណ្តាលឲ្យលោក សេក បរិសុទ្ធ ដែលអង្គុយនៅខាងមុខ ជាប់ជាមួយតៃកុង គៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗតែម្តង។ ដោយឡែកជនរងគ្រោះ២នាក់ទៀត មានស្រីម្នាក់អង្គុយពីក្រោយ បានរងរបួសធ្ងន់ស្រាលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

គួរឲ្យតក់ស្លុត! គ្រូបង្រៀនអ្នកសារព័ត៌មាន ឈ្មោះ សេក បរិសុទ្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្តស្លាប់ នៅខេត្តក្រចេះ គួរឲ្យតក់ស្លុត! គ្រូបង្រៀនអ្នកសារព័ត៌មាន ឈ្មោះ សេក បរិសុទ្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្តស្លាប់ នៅខេត្តក្រចេះ