ជំនន់​ទឹក​ភ្លៀង​កំពុង​វាយ​ប្រហារ​ប្រទេស​ជប៉ុន​យ៉ាង​ខ្លាំង

ជំនន់​ទឹក​ភ្លៀង​បាន​វាយ​ប្រហារ​ផ្នែក​កណ្ដាល​និង​ផ្នែក​ខាង​កើត​របស់​ប្រទេស​ជប៉ុន​យ៉ាង​ខ្លាំង ដែល​តម្រូវ​ឱ្យ​ប្រជាជន​ប្រមាណ​ជា​១​ម៉ឺន​នាក់​ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង។

មន្ត្រី​ប៉ូលិស​នៅ​តំបន់​រង​គ្រោះ​នោះ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​កំពុង​តែ​ជាប់​គាំង​នៅ​លើ​ផ្ទះ​និង​មាន​ខ្លះ​ទៀត​ឈរ​នៅ​លើ​ឡាន​ធំ​ៗ ព្រោះ​ថា​មិន​អាច​គេច​ទៅ​ណា​បាន។ ផ្ទះ​មួយ​ចំនួន​ធំ​ត្រូវ​បាន​កម្លាំង​ខ្យល់​និង​ទឹក​ជំនន់​បក់​បើង​ទៅ​តាម​ទឹក។ ខណៈ​ដែល​គិត​ត្រឹម​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ណា​ចេញ​មក​បញ្ជាក់​ថា​មាន​អ្នក​ស្លាប់​ឬ​អត់​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​មាន​ប្រជាជន​ម្នាក់​បាន​បាត់​ខ្លួន​បន្ទាប់​ពីរ​រូប​គេ​ត្រូវ​ទឹក​ហូរ​គូច​ទៅ​បាត់។

​ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ bbc

  • ជំនន់​ទឹក​ភ្លៀង​កំពុង​វាយ​ប្រហារ​ប្រទេស​ជប៉ុន​យ៉ាង​ខ្លាំង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: