លោក Jose Morinho ស្នើ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ Chelsea អោយ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​មួយ​រូប​ពី​ Real Madrid

គ្រូ​បង្វិក​ក្លិប​តោខៀវ​ Chelsea លោក​ Jose Morinho បាន​ស្នើ​ដល់​ក្រុម​ប្រឹក្សាភិបាល​របស់​ក្លិប​អោយ​ព្យាយាម​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​របស់​ក្លិប​ Real Madrid គឺ​កីឡាករ​ Isco អោយ​បាន​។

កីឡាករ​ Isco ដែល​បច្ចុប្បន្ន​មាន​វ័យ​២៣​ឆ្នាំ​បាន​ផ្លាស់​ពី​ក្លិប Malaga ទៅ​ចូល​រួម​ជាមួយ​ក្លិប​ Real Madrid បាន​រយៈ​ពេល​២ឆ្នាំ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​២៣​លាន​ផោន​ ។ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​នេះ​រូបគេ​បាន​បង្ហាញ​ខ្លួន​ចំនួន​៦៦​ប្រកួត​និង​បាន​ស៊ុត​បញ្ចូលទី​បាន​ចំនួន​១២​គ្រាប់​ ។

បើ​យោង​តាម​សារព៌ត័មាន​របស់​ Metro បាន​ចុះ​ផ្សាយ​ថា​លោក Jose Morinho បាន​ប្រាប់​ទៅ​នាយក​ប្រតិបត្តិ​ក្លិប​អោយ​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​ដើម្បី​ទទួល​បាន​កីឡាករ​ Isco ខណៈ​ដែល​ការ​ដេញ​ថ្លៃក្នុង​តម្លៃ​២០លាន​ផោន​កាល​ពី​លើក​មុន​ត្រូវ​ក្លិប​ Real​ Madrid​ បដិ​សេធ​រួច​ទៅ​ហើយ​ ។ គួរ​បញ្ជាក់​ថា​ក្លិប​ Manchester City ក៏​កំពុង​ដាក់​ការ​ចាប់​អារម្មណ៍​ទៅ​ខ្សែ​បម្រើ​រូបនេះ​ផង​ដែរ​ ។

ប្រភពអត្ថបទ វិចទ័រ

 

  • លោក Jose Morinho ស្នើ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ Chelsea អោយ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​មួយ​រូប​ពី​ Real Madrid已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: