តើ​ធ្លាប់​ដឹង​ទេ​ថា​ផ្កា​ចេក​ឬ​ត្រយូង​ចេក​មាន​សម្បូរ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព!

ត្រយូង​ចេក​ជា​ផ្កា​របស់​រុក្ខជាតិ​ចេក​ហើយ​វា​ជា​រុក្ខជាតិ​ដែល​ងាយ​ដាំ​ដោយ​មិន​សូវ​រើស​កន្លែង​ទេ។សម្រាប់​ត្រយូង​ចេក​មាន​ការ​ពេញ​និយម​យក​មក​ធ្វើ​ជា​ល្បោយ​នំ​បញ្ចុក​ ដាក់​ដុត​មាន់ ​ជា​អន្លក់ ស្ងោរ​ និង​យក​មក​ធ្វើ​ជា​មួយ​មុខ​ម្ហូប​ជា​ច្រើន​ទៀត​តាម​ការ​និយម។ហើយ​ក្នុង​ការ​ទទួល​ទាន​ត្រយូង​ចេក​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដោយ​វា​មាន​សម្បួរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​ជួយ​បំពេញ​តាម​តម្រូវ​ការ​របស់​រាង​កាយ។នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​ដែល​មាន​នៅ​ក្នុង​ត្រយូង​ចេក​ដែល​ល្អ​ចំពោះ​សុខ​ភាព៖

-ត្រយូង​ចេក​បាន​ជួយ​ក្នុង​ការ​ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា​សរីរាង្គ
-ជួយ​កាត់​បន្ថយ​និង​រាំង​ស្ទះ​សកម្មភាព​នៃ​ដំណើរ​របស់​អុកស៊ីត​កម្ម​ក្នុង​រាង​កាយ
-ជួយ​បង្កើន​កោសិកា​ដើម្បី​ទប់​ស្កាត់​ការ​ចាស់​ជាង​វ័យ
-ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម
-មាន​សមត្ថភាព​ក្នុង​ការ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

-មាន​ផ្ទុក​សារធាតុ​Ethanol​ដែល​បាន​ជួយ​បញ្ឈប់​ការ​លូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​ជំងឺ
-ចំពោះ​ស្រី​បាន​ជួយ​ដល់​ការ​មក​រដូវ​ទៀង​ទាត់​និង​បាន​បន្ថយ​ការ​ឈឺ​ចាប់
-មាន​ផ្ទុក​អ័រម៉ូន​Progesterone​បាន​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ពេល​មក​រដូវ
-សម្បូរ​ជាតិ​ម៉ាញេស្យូម​ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ល្អ ​បំបាត់​ភាព​ធុញ​ថប់
-មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ ប្រូតេអ៊ីន​ ស័ង្កសី​ បាន​ជួយ​ដល់​ការ​លូតលាស់​នៃ​រាង​កាយ

-សម្រាប់​ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​បាន​ជួយ​ក្នុង​ការ​បង្កើន​កម្រិត​ទឹក​ដោះ​ឲ្យ​គ្រប់​គ្រាន់
-ជាតិ​សរសៃ​បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
-មាន​ផ្ទុក​ជាតិ​ដែក​ជួយ​ឲ្យ​ឆ្អឹង​មាន​ភាព​រឹង​មាំ​ល្អ
-ជួយ​ក្នុង​ការ​គ្រប់​គ្រង​និង​បង្កើន​កោសិកា​ឈាម​ក្រហម
-ជួយ​ព្យាបាល​និង​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ

អត្ថបទ ៖ Samrach

  • តើ​ធ្លាប់​ដឹង​ទេ​ថា​ផ្កា​ចេក​ឬ​ត្រយូង​ចេក​មាន​សម្បូរ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:បច្ចេកវិទ្យា
Tags: