អត្ថប្រយោជន៍អស្ចារ្យ ៧​យ៉ាង ពី​ទឹក​ដូង ដែល​អ្នក​មិន​ធ្លាប់​ដឹង

ទឹក​ដូង គឺ​ជា​អ្នក​បំបាត់​ការ​ស្រេច​ទឹក​ដ៏​អស្ចារ្យ និង​ផ្តល់​សារធាតុចិញ្ចឹម រួម​ទាំង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត ដល់​រាង​កាយ​មនុស្ស។ ខាងក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍ ទាំង​៧​យ៉ាង ពី​ទឹក​ដូង ដែល​អ្នក​មិន​ធ្លាប់​ដឹង៖

 

អត្ថប្រយោជន៍អស្ចារ្យ ៧​យ៉ាង ពី​ទឹក​ដូង ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

១) ជំនួយ​ដល់​ការ​សម្រក​ទម្ងន់

ជាតិ​ខ្លាញ់ នៅ​ក្នុង​ទឹកដូង​មាន​កម្រិត​ទាប​បំផុត ដូច្នេះ​អ្នក​អាច​ទទួលទាន​វា ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​រឿង​ឡើង​ទម្ងន់​ឡើយ។ មិន​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ទប់​ស្កាត់​ការ​ស្រេក​ឃ្លាន និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត ព្រោះ​តែ​សារធាតុចិញ្ចឹម​ដ៏​សម្បូរ​បែប​ពី​ធម្មជាតិ​របស់​វា។

 

២) ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ល្អ​ឥតខ្ចោះ

ចំពោះ​អ្នក​ដែល​កើត​មាន​ស្នាម​មុន ឬ​ជាំ នៅ​លើ​ស្បែក អាច​ប្រើប្រាស់​ទឹក​ដូង ដើម្បី​លាង​ជម្រះ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង ហើយ​ថែមទាំង​ផ្តល់​សំណើម​ដល់​ស្បែក ទៀត​ផង។

 

៣) បំបាត់​ការ​តឹង​ពោះ

នៅ​ពេល​ដែល​អ្នក​ទទួលទាន​អាហារ រហូត​ដល់​តឹង​ពោះ​ខ្លាំង អ្នក​អាច​ទទួលទាន​ទឹកដូង ដើម្បី​បន្ធូរ​ពោះ​របស់​អ្នក​វិញ​បាន។

 

៤) សម្រួល​ដល់​ការ​រំលាយ​អាហារ

ប្រសិន​បើ​អ្នក​ជួប​ប្រទះ​បញ្ហា ក្នុង​ការ​រំលាយ​អាហារ ទឹក​ដូង​ប្រហែល​ជា​អាច​ជួយ​អ្នក​បាន។ ទឹកដូង ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន ដែល​ជួយ​ការពារ​ជំងឺ​ចាក់​ច្រាស និង​កាត់​បន្ថយ​ការ​ចាល់​អាស៊ីត ដោយ​ចៃដន្យ​ទៀត​ផង។

 

៥) បង្កើន​ជាតិទឹក

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ឬ​រយៈ​ពេល​យូរ រាង​កាយ​មនុស្ស​បាត់​បង់​នូវ​សារធាតុ​ខនិជ​ជាច្រើន។ គ្រឿង​ផ្សំ​នៅ​ក្នុង​ទឹកដូង មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​នូវ​សារធាតុ​ទឹក ដល់​រាង​កាយ​មនុស្ស ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទៅ​ទៀត។

 

៦) កាត់​បន្ថយ​សម្ពាធ​ឈាម

នៅ​ក្នុង​ករណី​ជា​ច្រើន កម្រិត​មិន​ស្មើ​គ្នា​នៃ​សារធាតុ​អេឡិចត្រូលីត អាច​បណ្តាល​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់។ ទឹកដូង ផ្ទុក​នូវ​សារធាតុ​អេឡិចត្រូលីត សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​រាង​កាយ​មនុស្ស​គ្រប់គ្រាន់ ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​មាន​តុល្យភាព។

 

៧) សម្បូរ​សារធាតុ​ចិញ្ចឹម

ទឹកដូង ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ចំនួន​៥យ៉ាង ដែល​មាន​នៅ​ក្នុង​រាង​កាយ​មនុស្ស ដូច​ជា កាល់ស្យូម ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និង សូដ្យូម៕

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ lifehack