មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

គ្រូ​បង្វឹក​​បាល់ទាត់​ជម្រើស​ជាតិ​ប្រ៊ុយណេ​​​បាន​កោត​សរសើរ​ចំពោះ​​កម្រិត​សមត្ថភាព​​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ដែល​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ៗ។

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​លោក​ Mike Wong Mun Heng ​​គ្រូ​​​ប្រ៊ុយណេ

 

បន្ទាប់​ពី​ទទួល​បាន​៣​ពិន្ទុ​ការ​យក​ឈ្នះ​លើ​ក្រុម​ទីម័រខាងកើត​​ ​ក្រុម​ប្រ៊ុយណេ​ត្រូវ​ប្រឈម​នឹង​ម្ចាស់​ផ្ទះ​កម្ពុជា​ដែល​​ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា​​សម្រាប់​ការ​ប្រកួត​បើក​ឆាក​​នៃ​យុទ្ធនា​ការណ៍​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2016។ លោក​ Mike Wong Mun Heng ​​គ្រូ​​​ប្រ៊ុយណេ​​បាន​និយាយ​ថា ៖«​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ ខ្ញុំ​គិត​ថា កម្ពុជា​ជា​​ក្រុម​មួយ​ខ្លាំង​ជាង​គេ។ ប៉ុន្មាន​ខែ​មុន​ដឹង​ហើយ​ថា កម្ពុជា​បាន​យក​ឈ្នះ​ប្រ៊ុយណេ​​​​ក្នុង​ការ​ប្រកួត​មិត្តភាព​»។

 

លោក Wong បន្ត​ថា ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​​មើល​ឃើញ​ថា ​ក្រុម​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​ក្រុម​របស់​លោក​ក៏​កើន​ឡើង​ដែរ​ ប៉ុន្តែ​តាម​ដំណាក់​តែ​ប៉ុណ្ណោះ។ ​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​ លោក​សង្ឃឹម​ថា រយៈ​ពេល​៩០​នាទី​ កូន​ក្រុម​របស់​លោក​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។

 

ថ្វី​បើ​ការ​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​មាន​អ្នក​គាំទ្រ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​គ្រូ​បង្វឹក​ប្រ៊ុយណេ​រូប​នេះ​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ កីឡាករ​របស់​លោក​ឆ្លង​កាត់​បទ​ពិសោធន៍​ច្រើន​ចំពោះ​ការ​ប្រកួត​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ ដូច្នេះ​​ក្រុម​របស់​លោក​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​​ជុំ​វិញ​អ្នក​គាំទ្រ​ច្រើន​នោះ ពី​ព្រោះ​ការ​ប្រកួត​មាន​តែ​កីឡាករ​១១​រូប​ប៉ុណ្ណោះ​នៅ​លើ​ទី​លាន។

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​ក្រុម​ប្រ៊ុយណេ

 

លោក​បន្ថែម​ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ អ្នក​គាំទ្រ​កម្ពុជា​ចូល​រួម​លើក​ទឹក​ចិត្ត​ច្រើន​សម្បើម​ណាស់​ដែល​កត្តា​ទាំង​អស់​នេះ​កាន់​តែ​ជួយ​ធ្វើ​ឲ្យ​កីឡាករ​មាន​កម្លាំង​ចិត្ត​លេង​អស់​ពី​សមត្ថភាព​ និង​ជួយ​ធ្វើ​ឲ្យ​កីឡា​បាល់ទាត់​កម្ពុជា​​រីក​ចម្រើន​ជា​លំដាប់។

ថ្ងៃ​ទី​១៨ តុលា​នេះ ​​ការ​ប្រកួត​លើក​​ទី​២​ដូច​គ្នា​ ​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់​ និង​ក្រុម​ឈ្នះ​ប៉ះ​ក្រុម​ឈ្នះ​ក្នុង​​នោះ​ទីម័រខាង​កើត​ត្រូវ​ជួប​​ឡាវ​វេលា​ម៉ោង​៣:៣០​នាទី​ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ប៉ះ​ប៊្រុយណេ​វេលា​ម៉ោង​៦:៣០​នាទី​នេះ៕

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

 

មុន​ប៉ះ​កម្ពុជា​​​ស្អែក​​ ​គ្រូ​ប្រ៊ុយណេ​សរសើរ​​ដល់​ក្រុម​កម្ពុជា​

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​