GS8 បាន​​ផ្តើម​ផលិត ជួសជុល​​ភាព​ខូចខាត Note 7

Galaxy S8 ដែល​ជា​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី និង​​ជា​អាវុធ​តែ​មួយ​គត់​ដែល​អាច​ស្រោចស្រង់​ភាព​ខូចខាត​​ Note 7 ពេល​នេះ​លេច​ព័ត៌មាន​ថា​បាន​ចាប់​ផ្តើម​អភិវឌ្ឍ Firmware។

 

GS8 បាន​​ផ្តើម​ផលិត ជួសជុល​​ភាព​ខូចខាត Note 7

 

វិបសាយ Sammobile ឲ្យ​ដឹង​ថា Firmware លើ GS8 នោះ កំពុង​ផលិត​សម្រាប់​ប្រើ​នៅ​ចិន បារាំង អាល្លឺម៉ង់ អ៊ីតាលី កូរ៉េ ប៉ូឡូញ អង់គ្លេស និង​អាមេរិក នឹង​បន្ត​សម្រាប់​ប្រទេស​ដទៃ​ទៀត​លើ​ពិភពលោក នៅ​ពេល Build តាម​ប្រទេស​ទាំង ៨ ដំណើរការ​បាន​រលូន។

 

S8 ត្រូវ​រំពឹង​ថា នឹង​ផលិត​ជា​ពីរ​ម៉ូដែល ដោយ​ម៉ូដែល​ទី១ មាន​អេក្រង់ 2K ទំហំ ៥,១អ៊ីញ និង​មួយ​ទៀត 4K ទំហំ ៥,៥ អ៊ីញ អេក្រង់​កោង​ប្រភេទ Super AMOLED។

 

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sammobile អះអាង​ថា Samsung ទំនង​ជា​ដក​ប៊ូតុង Home ចេញ​ពី S8 ហើយ​អេក្រង់​ទាំង​ផ្នែក​ខាង​លើ​និង​ក្រោម​នៃ​ទូរសព្ទ​នឹង​មាន​រាង​កោង និង​​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ។

 

ប្រភព​ដដែល​បញ្ជាក់​ថា Samsung អាច​នឹង​បង្ហាញ Galaxy ជំនាន់​ទី ៨ ដ៏​ឆាប់​ខាង​មុខ ដើម្បី​ទាញ​យក​ចំណែក​ទីផ្សារ​និង​ប្រាក់​ចំណេញ​ដែល​បាត់​បង់​ដោយ​សារ Note 7 ​មក​វិញ៕

 

អត្ថបទ៖ ប៉ែត ផាន់និត