ពិសា​អាហារ​ទាំង ១០ មុខ​នេះ ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​ចេញពី​រាងកាយ​

    ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុ​ស​ខ្ពស់​ត្រូវបាន​គេ​ស្គាល់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ថា Hypercholesterolemia​។ យោងតាម មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ក​ជំងឺ​របស់​អាមេរិក​បាន​ឱ្យដឹងថា ម្នាក់​ក្នុងចំណោម​បីនាក់​នៃ​ប្រជាជន​អាមេរិក​មាន​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​មិនល្អ​។ ការកើនឡើង​នូវ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​ប្រឈម​ហានិភ័យ​ដូចជា​ជំងឺ​ដាច់​សរសៃឈាម​បេះដូង រួមមាន​ជំងឺ​បេះដូង និង​ជំងឺ​គាំងបេះដូង​។​

​    ​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ​អាចមាន​បញ្ហា​នេះ​ទាំងអស់​។ ហើយ​កត្តា​មួយចំនួន​ធ្វើឱ្យ​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់បំផុត​នោះ​គឺ ដូចជា​ជក់បារី​ហួសប្រមាណ ធាត់ ត្រគាក​ធំ​ប្លែក របប​អាហារ​មិនល្អ កង្វះ​ធ្វើ​លំ​ហាត់ប្រាណ និង​ជំងឺ​ទឹកនោមផ្អែម​។​

​    ​យ៉ាងណាមិញ​អាហារ​ទាំង ១០ ខាងក្រោម​នេះ​គឺ​ជួយ​អ្នក​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​រាងកាយ​៖
​    ​១. ស្រូវ​សាឡី​
​    ​២. គ្រាប់​អាល់​ម៉ុង​
​    ​៣. ទឹក​ផ្លែក្រូច (​ឧ​. ក្រូច​ពោ​សា​ធិ៍​)
​    ​៤. ត្រឹ​សាល់​ម៉ុង​
​    ​៥. ទឹក​សណ្តែកសៀង​
​    ​៦. តែ​បៃតង​
​    ​៧. ប្រេង​អូ​លីវ​
​    ​៨. ផ្លែ​បឺ​រ​
​    ​៩. ខ្ទឹមស​
​    ​១០. សូកូឡា​ខ្មៅ (​គ្មាន​ជាតិ​ស្ករ​)៕