វិធី​ជំរុញ​ភ្នែក​ឱ្យមើល​ឃើញច្បាស់​ជាង​មុន តាមរបៀប​ធម្មជាតិ​

    ​ភ្នែក​របស់​អ្នក​សំខាន់​ណាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ អ្នកប្រើប្រាស់​វា​ដើម្បី​សម្លឹង​អេក្រង់​កុំព្យូទ័រ និង​ធ្វើការ​នៅ​ពីមុខ​កុំ​ព្យូ័​ទរ​ពេញ​មួយថ្ងៃ​។ លើសពីនេះ​អ្នក​ប្រើ​វា​មើល​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ដើម្បី​ជជែក​ទៅកាន់​មិត្តភក្តិ​និង​គ្រួសារ​។ នេះហើយ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​ខ្យោ​យ ហើយ​ប្រសិនបើ​អ្នក​ចង់បាន​ភ្នែក​ល្អប្រសើរ​ត្រូវអនុវត្ត​វិធី​ខាងក្រោម​៖

​    ​១. របប​អាហារ ៖ អាហារ​ដែល​ជំនួយ​ដល់​ភ្នែក​មានដូចជា ក្រូច​ពណ៌​លឿង​និង​ខៀវ បន្លែ​មានដូចជា ការ៉ុត ល្ហុង ដំឡូងបារាំង​ផ្អែម ពោត ផ្កា​ខាត់ណា ស្ពៃ​ស្ពី​ណា​ច់ ខាត់ណា ។​ល​។ ចំណែក​សាច់​វិញ​មានដូចជា ត្រី​សាល់​ម៉ុង សា​ឌី​ន និង​ខ្លាញ់ត្រី​។​

​    ​២. ធ្វើ​លំ​ហាត់ប្រាណ​ភ្នែក ៖ មិន​ថា​អ្នក​កំពុង​មើល​ទូរទស្សន៍ ឬ គេង​លើ​គ្រែ​ក៏​អាចធ្វើ​លំ​ហាត់ប្រាណ​ភ្នែក​បានដែរ​។ អ្នក​គ្រាន់តែ​បង្វិល​គ្រាប់ភ្នែក​របស់​អ្នក​ទៅ​ឆ្វេង ១០ ដង និង​ស្ដាំ ១០ ដង​។ បន្ទាប់មក​យក​បាតដៃ​របស់​អ្នក​ត្រដុស​ឱ្យ​ក្ដៅ​ឧណ្ហៗ ដាក់​លើ​ភ្នែក ៥ វិនាទី ធ្វើបែបនេះ ៣ ដង ហើយ​ត្រូវ​ប្រាកដថា​ដៃ​របស់​អ្នក​ស្អាត​។​

​    ​៣. ទុកពេល​ឱ្យ​ភ្នែក​របស់​អ្នក​បាន​សម្រាក ៖ អ្នក​ត្រូវឱ្យ​ភ្នែក​បាន​សម្រាក​ពេល​កំពុងធ្វើការ មានន័យថា​មិនត្រូវ​សម្លឹងមើល​អេក្រង់​កុំព្យូទ័រ​មិន​ដាក់​ភ្នែក​ទេ​។ អ្នក​ត្រូវ​សម្រាក ១០ នាទី​រៀង​រាល់ពេល​មួយ​ម៉ោង​ម្តង មិន​ថា​អ្នកអាន​សៀវភៅ លេង​ហ្គេម មើល​ទូរទស្សន៍ ធ្វើការ​មុខ​អេក្រង់​កុំព្យូទ័រ ឬ​មើល​ទូរស័ព្ទ​ឡើយ​៕