អធិរាជ​បេះដូង (ភាគទី១០)

ភាគ​ទី​១០

​បបូរមាត់​ដា​មិកា​ញញឹម​ស្រស់​ជាង​មុន ហើយ​រេ​ភ្នែក​មក​រក​ឧបករណ៍​ស្រូប​សំឡេង​របស់​ពេជ្រ ដា​ណែន ដែល​ហុច​កៀក​នឹង​មាត់​ខ្លួន។
​ស្រី​អភិជន​ឱន​មក​ដោយ​បន្ថយ​សំឡេង​ទៅ​ជា​ខ្សឹបៗ តែ​ពាក្យ​នី​មួយៗ​ច្បាស់​ៗ​៖
«​ទៅ​សួរ ​ខៀវ សូ​ត្រា មេកោយ​របស់​ខ្លួន​ទៅ​! សំណួរ​ទាំង​នេះ គេ​ឆ្លើយ​បាន​!»
​ជោគជតា​សម្គាល់​ឃើញ ពេជ្រ ដា​ណែន ប្ដូរ​ទឹក​មុខ​ស្មើ​ជាង​មុន ហើយ​កែវ​ភ្នែក​ទាំង​ទ្វេ​បែរ​ក្លាយ​មក​ជា​ស្រពោន​ទៅៗ​។​

 

​ដាមិ​កា​បាន​ប៉ុណ្ណេះ​ហើយ ​ក៏​បន្ថែម​មក​នូវ​ប្រយោគ​ទី​ពីរ៖
«​សួរ​គេ​ទៅ​ថា កាល​ពី​ពេល​ដែល​គេ​លប​លួច​ធ្វើការ​ជា​ច្រើន​ពី​ក្រោយ Red index គេ​ស៊ើប​បាន​អី​ខ្លះ​ហើយ​? ហើយ​កាល​ពី​គេ​តាម​ខ្ញុំ​ទៅ​រហូត​ដល់​ឌូ​បៃ គេ​រក​ឃើញ​អ្វី​ខ្លះ​ពី​ក្រោយ​គម្រោង Golden Petroleum ទៅ​?»
​នៅ​ពេល​ដែល​ដា​ណែន​ប្តូរ​ពី​ស្វាហាប់​មក​ជា​គាំង​ទ្រឹង រក​ពាក្យ​អ្វី​តវ៉ា​មិន​ចេញ ដា​មិកា​និយាយ​បង្ហើយ​នូវ​ប្រយោគ​ចុងក្រោយ​៖
«​ហើយ​….. ផ្គាំ​ទៅ​សួរ​សុខ​ទុក្ខ​គេ​ឱ្យ​ខ្ញុំ​ផង​ណា៎​! ប្រាប់​ថា ខ្ញុំ​នឹក​គេ​!»

 

​ដា​មិកា​និយាយ​ចប់ ប្ដូរ​ទឹកមុខ​ទៅ​ជា​ស្មើ​ធេង លែង​ញញឹម ព្រម​ទាំង​សម្លក់​ស្រី​អ្នក​កាសែត​ចុង​កន្ទុយ​ភ្នែក មុន​ពេល​ចាក​ចេញ​ទៅ ងាក​ក្រោយ ទុក​ឱ្យ ពេជ្រ ដា​ណែន នៅ​ឈរ​ទ្រឹង កាន់​ឧបករណ៍​ស្រូប​សំឡេង​តែ​ម្នាក់ឯង។
​ជតា​សម្លឹង​ភាព​ប្រែប្រួល​របស់​នារី​រៀមច្បង ហើយ​លួច​ពិចារណា។
​ហេតុអ្វី​បាន​ជា​នារី​អគ្គនាយក​អម្បាញ់មិញ​នេះ ​ហាក់បីដូចជា​ស្គាល់​និពន្ធ​នាយក ខៀវ សូ​ត្រា ច្បាស់?​ ហើយ​ហេតុអ្វី​ពេល​គេ​និយាយ​អំពី​ឈ្មោះ របស់​បុរស​នោះ​អាច​ធ្វើ​ឱ្យ ពេជ្រ ដា​ណែន ដែល​អង់អាច ប្រែ​មក​ជា​ស្រងូត​វិញ​មួយ​រំពេច ហើយ​លែង​សកម្ម​ដូច​មុន​បាន​?

 

​រហូត​ដល់​ពួកគេ​ចាកចេញ​ទៅ​ឆ្ងាយ​អស់​ហើយ នៅ​តែ ពេជ្រ ដា​ណែន ឈរ​ទ្រឹង រហូត​ដល់​ជោគជតា​កេះ​ហៅ​៖
«​បង​ដា​ណែន​! គេ​ទៅ​អស់​ហើយ​!»
​ឮ​នាង​តូច​ហៅ ទើប​ដា​ណែន​លែង​ទ្រឹង​បែរ​សន្សឹមៗ​មក​។​
​នារី​អ្នកកាសែត​មើល​ឃើញ​ភាព​ងឿងឆ្ងល់ និង​ព្រួយបារម្ភ​ក្នុង​កែវភ្នែក​ជោគជតា ទើប​ភ្ញាក់ខ្លួន​សម្រួល​ទឹកមុខ​មកវិញ អម​ដោយ​វាចា​បន្លប់​៖
«​សុំទោស​! បង​ស្រាប់តែ​មិន​ស្រួល​ខ្លួន​ចម្លែក​!»

 

ចុច​អាន​បន្ត…

 

អធិរាជ​បេះដូង (ភាគទី១០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ