ដឹង​ឬទេ​ពាន​ World Cup មួយ​នេះ​បច្ចុប្បន្ន​​មាន​តម្លៃ​ប៉ុន្មាន​លាន​ដុល្លារ​ ?

កាល​ពី​ថ្ងៃ​មុន Cambomag បាន​លើក​យក​ប្រវត្តិ​ខ្លះ​ទាក់​ទង​ នេះ​រួច​ហើយ តែ​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​ពី​តម្លៃ​នៃ​ពាន​រង្វាន់​មួយ​នេះ​វិញ​ម្ដង​ ។

ពាន​រង្វាន់​នេះ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧១​ដោយ​វា​មាន​កម្ពស់​ប្រមាណ​ជា​៣៦.៨​សង់​ទី​ម៉ែត្រ​នឹង​ទម្ងន់​៦.១​គីឡូ​ក្រាម​ ហើយ​ពាន​នេះ​មាន​លាយ​នៅ​សារធាតុ​មាស​ប្រមាណ​ជា​ 18 carat goal ហើយ​ដើម្បី​បង្កើត​វា​ FIFA​ ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​៥០០០០​ដុល្លារ​ ។

តែ​យ៉ាង​ណា​គិត​មក​ដល់​ពេល​នេះ​វា​មាន​អាយុ​កាល​​ប្រមាណ​ជា​៤៥​ឆ្នាំ​មក​ហើយ​ ដូចនេះ​តម្លៃ​វា​ចេះ​តែ​កើន​ជា​លំដាប់​ផង​ដែរ​ ខណៈ​យោង​តាម​គេហទំព័រ​ sportspromedia បាន​ឲ្យ​ដឹង​ថា​ពាន​មួយ​នេះ​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ជា​ជាង​១០​លាន​ដុល្លារ​​ ។

គួរ​បញ្ជាក់​ថា​នៅ​ប្រកួត​ FIFA World Cup ក្រុម​កីឡាករ​ដែល​ឈ្នះ​គឺ​បាន​កាន់​ពាន​នេះ​តែ​នៅ​ពេល​អបអរ​ប៉ុណ្ណោះ​ក្រោយ​មក​ពេល​ត្រលប់​ទៅ​វិញ​ពួក​គេនាំ​យក​តែ​ពាន​សិប្បនិមិត្ត​ដែល​មាន​រូប​រាង​ដូច​យក​ទៅ​ប៉ុណ្ណោះ​ ហើយ​សម្រាប់​ពាន​ពិត​ប្រាកដ​ត្រូវ​បាន​ថែ​រក្សា​ទុក​ដោយ​សហព័ន្ធ​កីឡាករ​បាល់​ទាត់​ FIFA ។

ចុចអាន ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​ឬទេ​ពាន​ World Cup មួយ​នេះ​បច្ចុប្បន្ន​​មាន​តម្លៃ​ប៉ុន្មាន​លាន​ដុល្លារ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: