Klopp៖ Rooney នៅ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក

Wayne Rooney ប្រធាន​ក្រុម​បិសាច​ក្រហម​ Manchester United នៅ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក (World Class) នេះ​បើ​​តាម​សំដី​អ្នក​ចាត់​ការ​ របស់​ Liverpool លោក Jurgen Klopp។

 

 

Klopp៖ Rooney នៅ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក Rooney និង Klopp

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ថ្មី​ៗនេះ​បាន​បាត់​បង់​តំណែង​ជម្រើស​ដំបូង​ទាំង​នៅ​ក្លឹប​ ហើយ​ជម្រើស​ជាតិ​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​លោក Mourinho ជួប​គូប្រជែង​ដ៏​ធំ Liverpool នៅ​យប់​នេះ។

 

ឆ្លើយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ Klopp នៅ​តែ​ជឿជាក់​ថា Rooney ដែល​ធ្លាប់​ជា​កម្លាំង​សំខាន់​របស់ United នៅ​តែ​ល្អ​បើ​ទោះ​ជា​រក​បាន​ត្រឹម​១​គ្រាប់​ក្នុង​១៣​ប្រកួត​ក៏​ដោយ។ “Wayne Rooney គឺជា​អ្នក​ពូកែ​ស៊ុត​បញ្ចូល​ទី​ និង​កីឡាករ​បង្ក​ការ​គំរាម​កំហែង​។ ស្ថានភាព​ដែល​គេ​កំពុង​ជួប​ប្រទះ​តែង​តែ​កើត​មាន​សម្រាប់​គ្រប់​គ្នា​ ដែល​ប្រកប​បាល់ទាត់​អាជីព​យូរ​អង្វែង​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គេ​នៅ​តែ​ជា​ World Class”។ Klopp ប្រាប់​ដូច្នេះ​៕

 

Klopp៖ Rooney នៅ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal