នៅពេលមានគភ៌ហើយដេកស្រម៉ុក ត្រូវដោះស្រាយដូចម្តេច ?

6 Videos


ការដេកស្រម៉ុក កើតមកពីពេលដែលយើងដេកលង់លក់ហើយសាច់ដុំត្រង់កន្លើតនិងគល់អណ្តាតវានឹងរលាខ្លួន
ចុះ ដែលជាហេតុធ្វើឱ្យអណ្តាតធ្លាក់ចុះទៅរាំងខ្ទប់ត្រង់ផ្លូវដង្ហើម ។ ដោយសារចលនានេះដែរទើបធ្វើឱ្យខ្យល់ដកដង្ហើម
របស់យើងឆ្លងកាត់ទៅកាន់រន្ធច្រមុះផ្នែកខាងក្រោយ ដំណើរការទៅមិនស្រួលទើបបង្កឱ្យចរន្តខ្យល់នៅត្រង់គល់អ
ណ្តាត ពិដានខ្ចី និង អណ្តាតរត់វិលវុលដែលជាហេតុ ទើបបង្កឱ្យកើតជាសម្លេងស្រម៉ុកលាន់លឺឡើងតែម្តង ។

តាមធម្មតាហើយស្ត្រីមានគភ៌តែងមានការផ្លាស់ប្តូរខាងសរីរាង្គច្រើន ដូចជា ការកើនឡើងនៃទម្ងន់ ជាលិកាត្រង់បរិ
វេណកត្រង់ផ្នែកខាងលើមានការពង្រីកខ្លូនធំឡើងធ្វើឱ្យអាចកើតមានការបិទត្រង់ផ្លូវដង្ហើម ដែលបង្កឱ្យចន្លោះផ្លូវដក
ដង្ហើមកាន់តែរួមចង្អៀតជាមុន ។ ក្រៅពីនេះនៅមានការផ្លាស់ប្តូរខាងអ៊័រម៉ូនផង ដែលធ្វើឱ្យសាច់ដុំត្រង់បរិវេណមាត់
ផ្នែកខាងលើ និង បំពង់ខ្យល់ហើមឡើង នាំឱ្យកើតការធ្លាក់មកបិទត្រង់ផ្លូវដង្ហើមហេតុនេះទើបធ្វើឱ្យពេលដេកលង់លក់
ចលនា ខ្យល់ដង្ហើមមិនស្រួលនិងទីបំផុតសម្លេងស្រម៉ុកក៏កើតមានឡើងដែរ ។

ទោះបីយ៉ាងណានៅពេលដែលយើងដេកផ្អៀងទីតាំងរបស់កន្លើត មិនបានធ្លាក់មកបិទត្រង់បំពង់ខ្យល់ទៀត ហេ
តុនេះការដកដង្ហើមទើបមានភាពងាយស្រួលឡើង ម្ល៉ោះហើយអ្នកខ្លះមិនកើតការស្រម៉ុកនៅពេលដេកផ្អៀងនោះឡើ
យ ។ ហេតុនេះឃើញថាការជ្រើសរើសកាយវិការដេកអាចជួយកាត់បន្ថយអាការដេកស្រម៉ុកមួយចំណែកផងដែរ ។

ក្រៅពីនេះការដេកផ្អៀងក្នុងអំឡុងពេលដែលមានគភ៌ច្រើនឬជិតពេលប្រសូត្របុត្រ ពិសេសការដេកផ្អៀងសង្កត់ទៅ
ផ្នែកខាងឆ្វេងនៅជួយកាត់បន្ថយការគាបសង្កត់ទៅលើសរសៃឈាមអាកទែខ្មៅដែលស្ថិតនៅផ្នែកខាងក្រោយដែលបានទទួលឈាមពីផ្នែកខាងក្រោមរបស់រាងកាយ ។ ហេតុនេះហើយទើបស្ត្រីខ្លះមិនកើតនូវអាការ ងងឹតមុខដូចការដេកផ្ងាររយៈពេលយូរនោះទេ ។ ក្រៅពីនេះវានៅជួយបន្ថែមបរិមាណឈាមរត់បាញ់ឆ្ពោះទៅកាន់បេះដូង និង ឈាមចេញទៅចិញ្ចឹមរាងកាយផ្សេងៗទៀតបានប្រសើរឡើង ។

សម្រាប់ការដេកផ្អៀងនេះដែរនៅធ្វើឱ្យទារកក្នុងគភ៌តែងបានទទួលបរិមាណអុកស៊ីសែនច្រើនឡើងដែលផ្តល់ផល
ល្អសម្រាប់សុខភាពនិងទារកបានទទួលការរីកលូតធំធាត់ក៏កាន់តែប្រសើរទៀតផង ។

ទោះបីយ៉ាងណាសម្រាប់ស្ត្រីខ្លះមិនអាចដេកក្នុងកាយវិការបែបនេះបានទេដោយសារថាឆ្អឹងជំនឺងមានសភាពរឹងមាំមិន
បានពេញទេធ្វើឱ្យការដេករយៈពេលយូរបង្កការស្ពឹកស្រពន់ឬឈឺចាប់ផង។

វិធីបំបាត់អាការដេកស្រម៉ុក
១) គ្រប់គ្រងទម្ងន់មិនឱ្យលើសក្រិតក្រម ហេតុនេះចាំបាច់ត្រូវកំណត់មិនឱ្យបរិភោគច្រើនមុនពេលចូលដំណេក៣ម៉ោង
ព្រោះថាវានឹងបង្កឱ្យរបាំងខ្យល់ត្រូវគាបសង្កត់ហើយការដើរខ្យល់ក្នុងរាងកាយត្រូវរាំងស្ទះដែរ ។

២) ហាត់ប្រាណជាប់ជាប្រចាំដើម្បីជួយឱ្យសាច់ដុំរឹងមាំ ។

៣) មិនត្រូវប្រើថ្នាំងងុយដេកប្រភេទខ្លះដូចជាថ្នាំរំងាប់អារម្មណ៍ជួយឱ្យងងុយដេក ថ្នាំរំងាប់សរសៃប្រសាទ ជាដើម ។
៤) ចៀសវាងផឹកគ្រឿងស្រវឹងគ្រប់ប្រភេទ ។
៥) ហាមជក់បារី ។
៦) ត្រូវលើកក្បាលគ្រែឱ្យខ្កស់ជាងចុងជើងព្រោះថាអាចជួយកាត់បន្ថយការគាបសង្កត់ត្រង់អណ្តាតនិងធ្មេញដើម្បីជួយ
កាត់បន្ថយអាការស្រម៉ុកនៅពេលដេកលង់លក់។ត្រូវចៀសវាងដេកផ្ងារហើយបែរមកដេកផ្អៀងនិងត្រូវឱ្យក្បាលខ្ពស់
បន្ថិច ។

ការដេកស្រម៉ុកមាន ២ ប្រភេទ
១) ស្រម៉ុកធម្មតា ( Primary Snoring ) មិនបង្កគ្រោះថ្នាក់ ព្រោះមិនបង្កឱ្យរាំងស្ទះខ្យល់ដកដង្ហើមក្នុងខណៈពេលដែ
លដេកលង់លក់ ។ ទោះបីយ៉ាងណាការដេកស្រម៉ុកវាក៏បង្កការរំខានដល់អ្នកដទៃដែរ ។
២) ដេកស្រម៉ុកបង្កការគ្រោះថ្នាក់ ( Obstructive Sleep Apnea ) អាចធ្វើឱ្យឈប់ដកដង្ហើមនៅពេលដេកលង់លក់

អាចធ្វើឱ្យស្ទុះភ្ញាក់ ទប់ដង្ហើម ឈ្លក់ ដែលធ្វើឱ្យរាងកាយទទួលអុកស៊ីសែនមិនគ្រប់គ្រាន់។បើសិនអ្នកជំងឺមិនទទួលការ
ព្យាបាលអាចបង្កឱ្យងងុយដេកក្នុងពេលថ្ងៃ ធ្វើឱ្យការរៀន ការធ្វើការងារមិនពេញទី។ចំពោះការបើករថយន្តវិញអាចធ្វើ
ឱ្យកើតឧប្បត្តិហេតុតាមផ្លូវទៀតផង ។ ក្រៅពីនេះនៅបង្កបញ្ហាប្រឈមជាមួយរោគជាច្រើនទៀតដូចជាជំងឺលើសឈាម រោគសាច់ដុំបេះដូង ដែលសុទ្ធសឹងជារោគកាចសាហាវបង្កឱ្យស្លាប់ភ្លាមៗដោយសារការខ្វះអុកស៊ីសែន ។ ក្រៅពីនេះក៏នៅកើតមានអាការរោគបេះដូងលោតខុសពីប្រក្រតី កើតរោគសរសៃឈាមខួរក្បាលជាដើម ។

ហេតុនេះត្រូវចេះត្រូួតពិនិត្យមើលកថាខ្លួនឯងកើតនូវអាការណាមួយដើម្បិធ្វើការបំបាត់ដោះស្រាយ និង បំបាត់ទៅវិញ
៕    ដេប៉ូ