កូន​មាន​ទម្រង់​បញ្ច្រាស​៖ ជម្រើស​សម្រាលកូន​ណា ទើប​មាន​សុវត្ថិភាព​?

កូន​មាន​ទម្រង់​បញ្ច្រាស​៖ ជម្រើស​សម្រាលកូន​ណា ទើប​មាន​សុវត្ថិភាព​?

​ជាធម្មតា កូន​ក្នុង​ផ្ទៃ​ដែលមាន​ទម្រ​ង​ត្រឹមត្រូវ ជា​ពិសេស​ពេល​ជិត​សម្រាល គឺ​ក្បាល​របស់​គេ​នឹង​វិល​មក​ខាងក្រោម​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​នៅពេល​ក្បាល​ទារក​មិន​វិល ឬ​គេ​នៅ​តែ​រក្សា​ទម្រ​ង​ជើង​នៅ​ខាងក្រោម​ដដែល មានន័យ​ថា វា​ជា​ទម្រង់​បញ្ច្រាស​ហើយ ឬ​ហៅ​ថា Breech Birth ដែល​វា​ជា​រឿង​ចំ​បាច់​មួយ​ក្នុង​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​ឆ្មប​ដើម្បី​គិតគូរ​ពី​សុវត្ថិភាព និង​ជម្រើស​នៃ​ការ​សម្រាល​។

​ទារក​ភាគច្រើន​នឹង​បង្វិល​ក្បាល​ចុះមក​ក្រោម​ដោយ​ខ្លួនឯង​ក្នុង​ខែ​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​។ ប្រហែល​មាន​ទារក​ម្នាក់​ក្នុងចំណោម​ទារក ២៥​នាក់ អាច​នឹង​តែ​មិន​បង្វិល​ក្បាល​ចុះមក​ក្រោម ឬ​ស្ថិត​ក្នុង​ទម្រង់​បញ្ច្រាស​ដដែល​ទោះបីជា​ស្ថិត​ក្នុង​អាយុ​គ័រ ៣៦​សប្តាហ៍​ក៏ដោយ​។

បើសិន​ជា​កូន​នៅតែ​ស្ថិត​ក្នុង​ទម្រង់​បញ្ច្រាស​ក្នុង​សប្តាហ៍​ទី ៣៦​ទៀត គ្រូពេទ្យ ឬ​ឆ្មប​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ធ្វើ​ការបង្វិល​កូន​ពី​ខាងក្រៅ ឬ​ហៅ​ថា External Cephalic Version (ECV) ក្រោយ​ពី​ពោរ​ពោះ​បាន ៣៧​សប្តាហ៍​រួច​។ ការធ្វើ​បែប​នេះ​នឹង​បង្កើន​ឱកាស​ទម្រ​ង​កូន​វិល​មក​ធម្មតា ឬ​ក្បាល​ចុះ​មកក្រោម​វិញ​បាន​។

បើសិណ​ជា​អ្នក​មិន​ធ្វើ ECV ឬ​ធ្វើ​ហើយ​នៅតែ​មិន​មាន​ប្រសិទ្ធភាព​ទេនោះ អ្នក​នៅ​តែ​អាច​ជ្រើសរើស​ការ​សម្រាលកូន​ដោយ​ធម្មជាតិ​បាន​ដដែល ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​គួរតែ​សម្រាល​ដោយ​ការវះកាត់​ដោយ​ដាក់​កម្មវិធី​។

ជាធម្មតា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ទម្រ​ង​កូន​បញ្ជ្រាស​បែបនេះ តែងតែ​ត្រូវបាន​គ្រូពេទ្យ​លើកទឹកចិត្ត​ឲ្យ​សម្រា​លដោយ​វះកាត់ ព្រោះ​វា​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​សម្រាប់​កូន​។ ប៉ុន្តែ​ការ​សម្រាល​ដោយ​ធម្មជាតិ​នៅតែ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដដែល​ដរាបណា​៖

  • ​មិន​មាន​បញ្ហា​ណាមួយ​ដែល​ប្រាប់​ថា​មិន​មាន​សុវត្ថិភាព​ដោយ​ការ​សម្រាល​តាម​ធម្មជាតិ​ដូចជា សុក​បាំង​មាត់ស្បូន​ជាដើម​
  • ​បន្ទប់​សម្រាលកូន​ដែលមាន​អ្នកជំនាញ​អាច​គ្រប់គ្រង ឬ​អាច​អនុវត្ត​ការ​សម្រាលកូន​ដោយ​វះកាត់​បន្ទាន់​បាន​បើសិនជា​ករណី​ចាំបាច់​
  • ​ឆ្មប​មាន​ជំនាញ​ខាង​សម្រាលកូន​ដោយ​ធម្មជាតិ​៕

​ដោយយោង​តាម​អនុសាសន៍​របស់​ក្រុម​គ្រូពេទ្យ​របស់ www.health.com.kh គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កូន​មាន​ទម្រង់​បញ្ច្រាស​ទាំងអស់ គប្បី​ជ្រើសរើស​ការ​សម្រាល​ដោយ​វះកាត់ ទើប​ជា​ជម្រើស​មាន​សុវត្ថិភាព និង​កាត់បន្ថយ​ការប្រឈមមុខ​ផ្សេងៗ​ទៀត​លើ​ទា​រកបាន​។ ប៉ុន្តែ​ការ​សម្រាល​នោះ​ក៏​គួរតែ​ធ្វើ​ឡើង​ក្នុង​បន្ទប់វះកាត់​ដែល​មាន​សម្ភារៈ​ជួយសង្គ្រោះ​គ្រប់គ្រាន់ និង​គ្រូពេទ្យ​មាន​ជំនាញ និង​បទពិសោធន៍​ពិតប្រាកដ​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។