អគ្គិភ័យបានឆាបឆេះផ្ទះលក់ដូរនៅផ្សារបវេល បំផ្លាញអស់២ល្វែង និងទ្រព្យសម្បត្តិមួយចំនួនធំ

(បាត់ដំបង)៖ អគ្គភ័យដែលបានឆាបឆេះផ្ទះលក់ដូរនៅផ្សារបវេល ខេត្តបាត់ដំបង បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១១៖១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះលក់ឥវ៉ាន់ចាប់ហួយ អស់ចំនួន២ល្វែង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំ។

តាមការសន្និដ្ឋានជាជំហ៊ានដំបូងរបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកឆ្លងចរន្តភ្លើង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ផ្ទះរបស់ចៅសង្កាត់អូរកន្ធ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយការខូចខាតគិតជា ទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។ ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មកទល់ម៉ោង១១៖២០នាទីយប់នេះ ផ្ទះរបស់លោក ជីវ គឹមអុន ជាចៅសង្កាត់អូរកន្ធ ដែលមានទំហំ៦,៥ម៉ែត្រ គុណនឹង១០ម៉ែត្រ ត្រូវបានឆាប់ឆេះទាំងស្រុង ហើយការខូចខាតគិតជាទឹកប្រាក់ប្រហែលជាង១ម៉ឺនដុល្លារ។ បើតាមសេចក្ដីរាយការណ៍ ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ប្រហែលជាមានគេលួចដុត ដោយសារតែពេល​កើតហេតុម្ចាស់ផ្ទះ មិន​នៅផ្ទះនោះទេ ហើយកម្លាំងសមត្ថកិច្ច ក៏បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់២គ្រឿងផងដែរ តែមិនអាចជួយសង្គ្រោះ ទាន់ពេលវេលា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត