ក្រោយ​ជួបគ្នា​ រវាងស្រ្តី​និងបុរស​ នរណា​គួរផ្ដើម​ពាក្យ​ “​I​ Love​ U​”​ មុនគេទៅ​?​

ពាក្យថា​៖​​ “​I​ Love​ You​” ​​ឬបង​ ឬអូន ​ស្រឡាញ់បង ​ឬអូន​!​ គឺ​ជា​ពាក្យ​សម្រាប់​សារភាព​ប្រាប់​បង្ហាញ​អំពី​ក្ដី​ស្រឡាញ់​ ដែល​លាយ​ឡំ​ជាមួយ​នឹង​មនោ​សញ្ចេតនា​ស៊ី​ជម្រៅ​របស់​ភាគី​ម្ខាង ​ទៅកាន់​ភាគី​ម្ខាង​ទៀត​ ដែល​សង្ឃឹម​ថា​ ភាគី​ម្ខាង​ទៀត​គេ​នឹង​ទទួល​យល់​ព្រម​នូវ​ក្ដីស្រឡាញ់​នោះ​ ។ ​ចុះថា​តើ​សម្រាប់​ដៃគូ​ស្នេហា​ថ្មីថ្មោង​ដែល​ទើប​តែស្គាល់​គ្នាមិនទាន់​បាន១ខែ ​ឬ៣ខែ​ ឬ៦ខែ​ស្រួល​បួល​ផងវិញ​,​ នរណា​គួរតែ​ជាអ្នក​ផ្ដើម​អុជផ្កា​ភ្លើង​ស្នេហ៍​ ដោយវា​ចាពាក្យថា​៖​ “​ខ្ញុំស្រឡាញ់អ្នក​”​ មុន​គេទៅ​?​
វាជា​រឿង​ទូទៅ​ទៅហើយ​ ដែល​៩៩%​នៃ​បុរស​ក្នុងលោក​នេះ​ គឺជា​អ្នក​ផ្ដើម​ពាក្យ ​និង​ផ្ដើម​ចិត្ត​ស្រឡាញ់​មុននារី​ដែល​ខ្លួន​ស្រឡាញ់​ទៅទៀត​ ព្រោះ​ធម្មជាតិ​ជាបុរស​​គឺជា​សភាវៈ​ដែលមាន​ភាពក្លាហាន ​និង​មិន​សូវ​ជាមាន​ការ​អៀន​ខ្មាស់​​អ្វី​ច្រើន​ឡើយ ​នេះ​បើយោង​តាមការ​ស្រាវជ្រាវ​នៃសាកល​វិទ្យាល័យ​ P​e​n​n​S​t​a​t​e​ ​។ ​បន្ទាប់​ពីបាន​ជួបមុខ​គ្នាហើយ​ ឬបាន​ណាត់​ជួបគ្នា១​ដង ​ឬ២ដង​រួចមក​ បុរស​ត្រូវការ​ត្រឹមតែ​យ៉ាង​ច្រើន២​សប្ដាហ៍​ប៉ុណ្ណោះ​ដើម្បី​សម្រេច​ចិត្តថា ​ត្រូវប្រើ​ពាក្យស្រឡាញ់ ​ឬអត់​ ។ បន្ទាប់​មក​គឺពាក្យ​ស្រឡាញ់​នឹងត្រូវ​បានសារភាព​ ។​ ប៉ុន្តែ​សម្រាប់​ស្រ្តីៗ​វិ​ញ​ មិនងាយ​យ៉ាងដូច្នេះ​ទេ​ ព្រោះ​ធម្មជាតិ​របស់ស្រ្តី​មានការ​គិតបារម្ភ​ច្រើន​ គឺមិន​ហ៊ាន​ទទួលពាក្យ​ស្រឡាញ់​ផ្ដេសផ្ដាស​ទេ ​។ ​ក្រោយ​បាន​ជួបគ្នា​​រួចមក​ ស្រ្តី​ត្រូវការ​ពេល​យ៉ាង​ហោច​ណាស់​ក៏២-៥ខែ​ដែរ​ ទម្រាំ​តែ​ទទួល​ពាក្យ​ស្រឡាញ់ ​ព្រោះពួក​គេ​ត្រូវការ​ពេល​វេលា​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ និង​ដាក់​ពិន្ទុ​ទៅលើ​រូប​លក្ខណៈ​សម្បត្តិ​ និងចិត្ត​​លក្ខណៈ​សម្បត្តិ​របស់បុរស​ដែល​ពោលពាក្យ​ស្រឡាញ់​​នោះជា​មុនសិន​ ឬមាន​ស្រ្តីៗ​ខ្លះ​អាច​ប្រើពេល​ដើម្បី​គិតពិចារណា​យូរ​ជាង​នេះផង​ក៏មាន ​ប៉ុន្តែ​សូមចាំថា​៖ ​ត្រូវតែ​ពិសោធ​​ៗៗ ​រហូតទាល់​តែ​អ្នកឃើញ​ថា​គេពិត​ជាស្រឡាញ់​អ្នកដោយ​ស្មោះពិត​ប្រាកដ​មែន ​មិនទោះ​ថាត្រឹមតែ​សម្រាប់​ថ្ងៃនេះ​ គឺថ្ងៃស្អែក​ក៏គេ​នូវតែ​ស្រឡាញ់​អ្នក ​៕​

ក្រោយ​ជួបគ្នា​ រវាងស្រ្តី​និងបុរស​ នរណា​គួរផ្ដើម​ពាក្យ​ “​I​ Love​ U​”​ មុនគេទៅ​?​ដោយ៖ ឈូកស
ប្រភព៖ BI