អត្ថប្រយោជន៍ជាច្រើននៃ «គ្រាប់ស្វាយចន្ទី» ចំពោះសុខភាព

6 Videos


គ្រាប់ស្វាយចន្ទី ពិតជាចំណីដ៏គួរឱ្យចង់បរិភោគជក់មាត់មិនចង់ឈប់ ហើយក៏ជាគ្រឿងផ្សំម្ហូបអាហារដ៏ឆ្ងាញ់ពិសារមួយដែរ ។ តើអ្នកដឹងឬទេ គ្រាប់ស្វាយចន្ទីនេះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និង សារធាតុរ៉ែច្រើនយ៉ាងជួយដល់ការបំពេញមុខងាររាងកាយជាប្រចាំ ។

១. ការពារជំងឺមហារីក
គ្រាប់ស្វាយចន្ទីមានសារធាតុ Proanthocyanidins ដែលជួយប្រឆាំងនឹងកោសិកាមហារីក ពោលគឺទប់ស្កាត់ការបំបែកខ្លួននៃកោសិកាមហារីក ។ សារធាតុនេះ គួបផ្សំនឹងសារធាតុរ៉ែទង់ដែង មានប្រសិទ្ធភាពប្រឆាំងនឹងកោសិកាមហារីក និងការពារមិនឱ្យមានមហារីកពោះវៀន ។

២. សុខភាពបេះដូង
គ្រាប់ស្វាយចន្ទីមានជាតិខ្លាញ់ទាបជាងធញ្ញជាតិផ្សេងទៀត និង មានអាស៊ីតអូឡេអ៊ីក ដែលជាអាហារជំនួយសុខភាពបេះដូង។ គ្រាប់ស្វាយចន្ទីពុំមានខ្លាញ់កូលេស្តេរ៉ូលទេ គួបផ្សំសារធាតុប្រឆាំងអុកស៊ីតកម្ម ជាអង្គការពារទប់ស្កាត់ជំងឺបេះដូងបានមួយកម្រិត ។

៣. កាត់បន្ថយការឡើងសម្ពាធឈាម
គ្រាប់ស្វាយចន្ទី ជួយកាត់បន្ថយសម្ពាធឈាម ដោយសារវាសម្បូរម៉ាញ៉េស្យូម ។

៤. ជំនួយសក់
សារធាតុទង់ដែង ជួយដល់ពណ៌សក់ឱ្យភ្លឺរលោង និងខ្មៅរលើប ។

៥. សុខភាពឆ្អឹង
ជាតិកាល់ស្បួម និងម៉ាញ៉េស្យូមក្នុងគ្រាប់ស្វាយចន្ទី មានសារៈសំខាន់ចំពោះសុខភាពឆ្អឹង ។

៦. សុខភាពប្រព័ន្ធប្រសាទ
ម៉ាញ៉េស្យូមក្នុងគ្រាប់ស្វាយចន្ទី មិនត្រឹមតែជួយឆ្អឹងទេ ថែមទាំងរាំងស្ទះការជ្រាបចូលនៃកាល់ស្យូម ទើបបង្កឱកាសឱ្យសរសៃឈាម និងសាច់ដុំបានស្រាកស្រាន្តពីការនឿយហត់ ។ ការទទួលបានម៉ាញ៉េស្យូមមិនគ្រប់គ្រាន់ អាចបណ្តាលកាល់ស្យូមជ្រាបចូលក្នុងសរសៃឈាម ដែលជាបុព្វហេតុនៃការឡើងសម្ពាធឈាម និង ជំងឺឈឺក្បាលប្រកាំង ។

៧. ការពារការកើតគ្រួសក្នុងថង់ប្រមាត់
ប្រសិនបើញ៉ាំគ្រាប់ស្វាយចន្ទីរាល់ថ្ងៃ អាចកាត់បន្ថយការកើតគ្រួសក្នុងថង់ប្រមាត់បានដល់ទៅ ២៥ ភាគរយ ។

៨. ជួយសម្រកទម្ងន់
គ្រាប់ស្វាយចន្ទី មានកូលេស្តេរ៉ូលល្អ មិនបណ្តាលឱ្យធាត់ទេ និងធ្វើឱ្យឆ្អែតមិនចង់ញ៉ាំអាហារច្រើន ។

៩. សារធាតុប្រឆាំងអុកស៊ីតកម្ម
សេលីន្យូម ទង់ដែង ម៉ាញ៉េស្យូម ជាដើម សុទ្ធសឹងជាកត្តារងនៃការបង្កើតអង់ស៊ីម ប្រឆាំងនឹងអុកស៊ីតកម្ម ។

១០. ជំនួយការរំលាយអាហារ
គ្រាប់ស្វាយចន្ទីជួយដល់ការលូតលាស និង ការវិវត្តនៃការធ្វើសំយោងអាស៊ីតនុយក្លេអ៊ីក និង ការរំលាយអាហារ ។

១១. សម្បូរវីតាមីនច្រើន
គ្រាប់ស្វាយចន្ទី សម្បូរវីតាមីនសំខាន់ៗជាច្រើន ដូចជា រីបូហ្វ្លាវីន អាស៊ីតប៉ង់តូសេនិក វីតាមីនបេប្រភេទThiamin នីអាចស៊ីន ។ល។ ដែលវីតាមីនទាំងនេះ ជួយទប់ស្កាត់ជំងឺខ្វះឈាម និងជំងឺខ្វះវីតាមីន ។

១២. សុខភាពអញ្ចាញ និងធ្មេញ
ម៉ាញ៉េស្យូមជួយឱ្យឆ្អឹងរឹងមាំ ក៏ជួយឱ្យធ្មេញរឹងមាំដូចគ្នា ថែមទាំងរក្សាសុខភាអញ្ចាញទៀតផង ។

១៣. ដំណេកស្កប់ស្កល់
ឈានចូលវ័យអស់រដូវ គួរញ៉ាំគ្រាប់ស្វាយចន្ទីជាប្រចាំ ដើម្បីឱ្យគេងលក់ស្កប់ស្កល់ ។

១៤. រ៉ាឌីកាល់សេរី
គ្រាប់ស្វាយចន្ទី ជួយដល់រាងកាយក្នុងការប្រើប្រាស់ជាតិដែកឱ្យបានត្រឹមត្រូវ ដើម្បីកម្ចាត់រ៉ាឌីកាល់សេរី ដែលបង្កផលវិបាកដល់សុខភាព ។

១៥. ការវិវត្តនៃស្បែក
គ្រាប់ស្វាយចន្ទីជួយពង្រឹងសុខភាពស្បែកការពារពីកាំរស្មីយូវី ៕ លក្ខិណា

  • អត្ថប្រយោជន៍ជាច្រើននៃ «គ្រាប់ស្វាយចន្ទី» ចំពោះសុខភាព已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:សម្រស់
Tags: