អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

រាជធានី​ភ្នំពេញ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ ព័ត៌មាន​កោះសន្តិភាព​ បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោកតា​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ប្រកប​មុខរបរ​រត់​ម៉ូតូឌុប បាន​រង​របួស​បែក​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច​និង​ពលរដ្ឋ​ ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​យុវជន​ម្នាក់​ ជិះ​ម៉ូតូ​គាត់​ហើយ​អត់​ឲ្យ​លុយ ថែម​ទាំង​ចាប់​លោកតា​វាយ​បោក​ផ្ទប់​ ទៅ​នឹង​ផ្លូវថ្នល់​ថែម​ទៀត ។

ហេតុការណ៍​នេះ​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្ថិត​នៅ​តាម​បណ្តោយ​កំណាត់​ មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​វេលា​ម៉ោង​ ២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា ២០១៦​។

ជន​ដៃដល់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ ឃើញ​ហេតុការណ៍​ និង​បាន​វាយ​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​ដែរ​នោះ​ឈ្មោះ ហម ជី​វ័​ន្ត អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ និង​មានមុខរ​បរជា​ជាងដែក ។

សេចក្តីរាយការណ៍​ បាន​ស្រង់​សម្តី​លោកតា​រង​គ្រោះ​ និង​សមត្ថកិច្ច​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ជិះ​ម៉ូតូឌុប​របស់​ជន​រង​គ្រោះ​ពី​ភូមិ​ទួល​ពង្រ ឆ្ពោះទៅ​ផ្សារ​ដី​ហុយ​ក្នុង​តម្លៃ​១​ម៉ឺន​រៀល ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង ជន​ដៃដល់​បាន​និយាយ​ថា ខ្លួន​(​ជន​ដៃដល់​)​បាន​ឲ្យ​លុយ​លោកតា​រង​គ្រោះ​ហើយ ពេល​នោះ​លោក​តាក៍​ប្រកែក​ថា​មិន​ទាន់​ឲ្យ​ទេ រួច​ក៍​ឈប់​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN 6907 និង​ត្រូវ​យុវជន​ឈ្មោះ ហម ជី​វ័​ន្ត ប្រើ​អំពើ​ហិង្សា​វាយ​បោក​តាម​ផ្ទប់​ទៅ​នឹង​ផ្លូវថ្នល់​បណ្តាល​ឲ្យ​បែក​ជង្គង់​ធ្ងន់ធ្ងរ​តែ​ម្តង ។

នៅ​ពេល​នេះ ជន​ដៃដល់​បាន​ត្រូវ​បញ្ជូន​ទៅ​សួរនាំ​បន្ថែម និង​ចាត់ការ​តាម​ច្បាប់​នៅ​អធិការ​នគរបាល​ ខណ្ឌ​ពោធិ​សែន​ជ័យ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។ ស្ត្រី​អ្នកលក់​ឡេ​លាប​ខ្លួន​ម្នាក់​ បាន​ឲ្យ​ប្តី​ឌុ​ប​ទៅ​ទារ​លុយ​ស្ត្រី​ម្នាក់ ដែល​ជំពាក់​ជា​ច្រើន​ខែ​មិន​ព្រម​សង ប៉ុន្តែ​ពេល​ទៅ​ទារ​លុយ​នោះ​ក៏​បានទាស់​ពាក្យ សម្តី​គ្នា​រហូត​ប្តី​និង​ប្តី​ប្រតាយប្រតប់​គ្នា​ រង​របួស​ទាំង​សងខាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​ម្ចាស់បំណុល​មានឈ្មោះ ពៅ ហួត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុង លៀង អាយុ​២២​ឆ្នាំ មុខរបរ​លក់​ឡេ​លាប​ខ្លួន ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ស៊ី​ធី រីឯ​កូនបំណុល​មានឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផ​ន សុភាព ហៅ អា​តា អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ផ​ន សុភាព បាន​ជំពាក់​លុយ​ថ្លៃ​ទិញ​ឡេ​លាប​ខ្លួន​របស់​ឈ្មោះ សុង លៀង ចំនួន​៦​ម៉ឺន​រៀល​ជា​ច្រើន​ខែ​មក​ហើយ​មិន​ព្រម​សង​សោះ ធ្វើ​ឲ្យ​ម្ចាស់បំណុល​ដែល​ជា​អ្នកលក់​ឡេ​បាន​ឲ្យ​ប្តី​ជិះ​ម៉ូតូឌុប​មក​ទារ​លុយ​ពី​កូនបំណុល ។

ពេល​ដែល​មក​ដល់​ផ្ទះ​កូនបំណុល​ដើម្បី​ទារ​លុយ​ចំនួន​៦​ម៉ឺន​រៀល​នោះ កូនបំណុល​មិន​ព្រម​សង ធ្វើ​ឲ្យ​ម្ចាស់បំណុល​ខឹង​ បាន​ឈ្លោះប្រកែក​គ្នា​ ចុះឡើង​ស្រប​ពេល​នោះ​ប្តី​របស់​កូនបំណុល​បាន​មក​ ចង្អុលមុខ​ម្ចាស់បំណុល ទើប​បុរស​ជា​ប្តី​ម្ចាស់បំណុល​ខឹង​បាន​វាសដៃ​របស់​ប្តី​កូន បំណុល​ចេញ​ក៏​កើត​ទៅ​ជា​ការ​ ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្តី​របស់​ម្ចាស់បំណុល និង​ប្តី​របស់​កូនបំណុល​បណ្តាល​ឲ្យ​រង​របួស​ទាំង​សង ដោយ​បុរស​ជា​ម្ចាស់បំណុល​ហើម​ភ្នែក ចំណែក​បុរស​ជា​កូនបំណុល​ត្រូវ​ខ្វាច​ដាច់​មុខរបួស​ធ្ងន់​ជាង​ម្ចាស់បំណុល ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហៅ​ភាគី​ទាំង​សងខាង​ទៅ​សម្របសម្រួល​ នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។ បន្ទាប់​ពី​ធ្វើការ​ចរចា​គ្នា​ហើយ ភាគី​ខាង​កូនបំណុល​ ដែល​រង​របួសធ្ងន់​ជាង​ បាន​ទាមទារ​សំណង​ពី​ម្ចាស់បំណុល​ចំនួន​ ៣០០​ដុល្លារ ចុង​ក្រោយ​ម្ចាស់បំណុល​ សង​ទៅ​កូនបំណុល​ចំនួន​១៥០​ដុល្លារ​បញ្ចប់រឿង ចំណែក​លុយ​ដែល​ជំពាក់​ចំនួន​ ៦​ម៉ឺន​រៀល​ក៏​អត់​បាន​ទៀត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់

អស់ទាស់ ! ជិះ​ម៉ូតូឌុប​អត់​ឲ្យ​លុយ​ហើយ វ៉ៃ​ម្ចាស់​ម៉ូតូ​បែក​ជង្គង់