Austin រកបានពីរគ្រាប់ដើម្បីបំបាក់ Burnley ខណៈ Watford ផ្តួល Middlesbrough (មានវីដេអូ Highlight)

ការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ក្រុម Southampton ក្នុងក្របខ័ណ្ឌ Premier League បានបន្ត ខណៈដែលពួកគេបានផ្តួលក្រុម Burnley ក្នុងលទ្ធផល ៣-១ តាមរយៈការរកគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Charlie Austin កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមទើបតែឡើងថ្មីមួយផ្សេងទៀត Middlesbrough បានរងបរាជ័យ ១-០ ក្នុងផ្ទះខ្លួនឯង ក្រោមស្នាដៃក្រុម Watford។

Southampton

ក្រោយពីក្រុម Hull City បានរងបរាជ័យ ៦-១ នៅលើទឹកដីក្រុម Bournemouth កាលពីថ្ងៃសៅរ៍ ការប្រជែងដើម្បីរក្សាវត្តមានក្នុងក្របខ័ណ្ឌកំពូលកំពុងតែចាប់ផ្តើមស្វិតស្វាញនៅរដូវកាលនេះ ខណៈដែលក្រុមទើបតែឡើងថ្មីទាំង៣សុទ្ធសឹងស្ថិតនៅបាតតារាង។ ការរងបរាជ័យកាលពីថ្ងៃអាទិត្យ បានផ្តល់នូវការខកចិត្តដ៏ធំសម្រាប់ក្រុម Burnley ក្រោយពីអ្នកចាំទី Tom Heaton មិនបានបំពេញតួនាទីល្អឡើយ នៅមុនពេលខ្សែប្រយុទ្ធ Austin បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់៧គ្រាប់ក្នុងការប្រកួត៦លើក ជាមួយនឹងគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនទី ទី៥២ និងនាទី ទី៦៦។

ស្របពេលជាមួយគ្នានេះ កីឡាករ Nathan Redmond ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុម Southampton បានធ្វើឲ្យកំណត់ត្រានៃការមិនស្គាល់ចាញ់របស់ពួកគេកើនដល់៧លើក។ Austin បានឲ្យដឹងថា៖ «ខ្ញុំបានរកគ្រាប់បាល់៧គ្រាប់ក្នុងការប្រកួត៦លើក ប៉ុន្តែ យើងមិនស្គាល់ចាញ់សោះចំនួន៧ប្រកួត នោះទើបជារឿងសំខាន់។ យើងបានដឹងថា វានឹងក្លាយជារាត្រីដ៏ខកចិត្ត ប្រសិនបើយើងមិនរកគ្រាប់បាល់បញ្ចូលទីឲ្យបានឆាប ប៉ុន្តែ នៅពេលដែលយើងបានរកគ្រាប់បាល់បញ្ចូលទី យើងបានបន្តរកគ្រាប់បាល់ទៀត»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Austin រកបានពីរគ្រាប់ដើម្បីបំបាក់ Burnley ខណៈ Watford ផ្តួល Middlesbrough (មានវីដេអូ Highlight) appeared first on CamboSport.